វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 105 / 1268
-
គឹល ឧទានសព្ទ
សូរសន្ធឹកឮដោយផ្អើល
-
គឺ គុណកិរិយានាម
ពាក្យសម្រាប់និយាយខៃពាក្យខៃសេចក្ដីដែលមានន័យមានទំនងស្មើគ្នាដើម្បីឱ្យច្បាស់
-
គឺថា នាម
( សំនួន .) ពោលគឺ, និយាយឱ្យចំ ( ពាក្យសម្រាប់និយាយបញ្ជាក់បន្ថែមន័យនៃប្រយោគមុន )
-
គុក នាម
រណ្ដៅដែលគេជីកលង់ដីធ្វើជាជើងក្រានសម្រាប់ដាំខ្ទះឬថ្លាងធំៗស្ងោរ, រំងាស់, ដាំស្ល
-
គុកងងឹត នាម
គុកដែលមិនមានពន្លឺចូលដល់
-
គុកនយោបាយ នាម
គុកសម្រាប់ដាក់អ្នកទោសនយោបាយ
-
គុកៗ ឧទានសព្ទ
សូរសន្ធឹកខ្យល់ព្យុះជាដើម។
-
គុណ នាម
សេចក្ដីចម្រើន; ថ្នាក់; ជាន់; លក្ខណៈ; ចំណែក; សេចក្ដីល្អ; សភាព; បែបបទ ...។
-
គុណកថា នាម
ការថ្លែង, និយាយ, ចរចាអំពីគុណ, ការថ្លែងឬសេចក្ដីរៀបរាប់សរសើរអំពីគុណនិងស្នាដៃរបស់បុគ្គលណាម្នាក់
-
គុណកម្ម នាម
អំពើគឺគុណ, អំពើជាគុណប្រយោជន៍។
-
គុណកិរិយា នាម
កិរិយាវិសេសន៍, ពាក្យប្រើសម្រាប់សម្ដែងលក្ខណៈឱ្យកិរិយាសព្ទគុណនាមឬគុណកិរិយាគ្នាឯងឱ្យមានសេចក្ដីប្លែកជាងប្រក្រតី
-
គុណជាត នាម
( ម . ព . គុណជាតិ )។
-
គុណជាតិ នាម
គុណគ្រប់យ៉ាង
-
គុណតម្លៃ នាម
គុណភាពនៃអ្វីដែលមានប្រយោជន៍ឬសំខាន់, សារៈសំខាន់ឬតម្លៃនៃអ្វីមួយ ( សម្រាប់អ្នកណាម្នាក់ ), ភាពបរិបូណ៌ដោយសេចក្ដីល្អនិងប្រយោជន៍ដែលមិនអាចកាត់ថ្លៃបាន
-
គុណធម៌ នាម
ធម៌ដែលមានដំណើរចម្រើនសេចក្ដីសុខទុក្ខតាមជាន់តាមថ្នាក់បានខាងអំពើល្អអាក្រក់គឺបុណ្យបាបដែលបុគ្គលធ្វើ។សេចក្ដីល្អ, សេចក្ដីបរិសុទ្ធិ, សេចក្ដីអាណិត, ប្រណី ...។
-
គុណធម៌ធម្មជាតិ នាម
ទំនោរនិងលក្ខណៈគុណធម៌ដែលកើតឡើងពីឧបនិស្ស័យមូលដ្ឋាននៃធម្មជាតិពិតរបស់មនុស្សដូចជាសេចក្ដីករុណាចិត្តសប្បុរសចិត្តប្រណីចិត្តទូលាយជាដើមហើយវាមិនជាអ្វីដែលត្រូវបានគេបណ្ដុះដោយចេតនាទេ
-
គុណធម៌សិប្បនិម្មិត នាម
គុណធម៌ដែលលេចចេញមកជាលទ្ធផលនៃល្បិចដ៏ប៉ិនប្រសប់និងការអប់រំដែលគេទទួលបានក្នុងអំឡុងពេលដ៏យូរដូចជាយុត្តិធម៌ស្វាមីភក្ដិសេចក្ដីស្មោះត្រង់ជាដើម
-
គុណនាម នាម
ពាក្យសម្រាប់បញ្ជាក់លក្ខណៈឱ្យនាមហើយជាធាតុនៃកន្សោមនាម
-
គុណនាមកម្មសិទ្ធិ នាម
គុណនាមកំណត់ដែលបង្ហាញឬបញ្ជាក់ពីកម្មសិទ្ធិ
-
គុណនាមចង្អុល នាម
គុណនាមប្រើសម្រាប់ចង្អុលបង្ហាញមនុស្សសត្វវត្ថុឬរុក្ខជាតិឱ្យឃើញច្បាស់លាស់ថានៅទីជិតឬទីឆ្ងាយពីអ្នកនិយាយ
-
គុណនាមចំនួន នាម
( ភាសា .) គុណនាមចំនួនឬសំខ្យាសព្ទជាពាក្យដែលប្រើសម្រាប់បញ្ជាក់ចំនួនឬលំដាប់ : គុណនាមចំនួនមានគុណនាមចំនួនសម្រាប់រាប់និងគុណនាមសម្រាប់សម្គាល់លំដាប់
-
គុណនាមប្រក្រតី នាម
គុណនាមសម្រាប់ប្រាប់លក្ខណៈធម្មតាឬសម្ដែងគុណភាពលក្ខណៈរបស់មនុស្សសត្វវត្ថុទីកន្លែង …
-
គុណនាមសំណួរ នាម
គុណនាមកំណត់ប្រើសម្រាប់សួររកសភាពលក្ខណៈចំនួន ... នៃមនុស្សសត្វវត្ថុជាដើមហើយប្រើក្នុងល្បះសំណួរ
-
គុណបទ នាម
មុខងារវេយ្យាករណ៍របស់គុណនាមដែលប្រើផ្ទាល់ជាមួយនាមសព្ទ
-
គុណប្រធាន នាម
មុខងារវេយ្យាករណ៍របស់ពាក្យដែលបញ្ជាក់លក្ខណៈរបស់ប្រធាន : សង្កេត : បន្លែករវាងគុណប្រធាននិងកម្មបទផ្ទាល់នៅត្រង់ថាគុណប្រធានឥតរងអំពើពីប្រធានដូចកម្មបទផ្ទាល់ទេ
-
គុណប្រយោជន៍ នាម
ប្រយោជន៍ដែលប្រកបដោយគុណតម្លៃ
-
គុណផល នាម
លទ្ធផលដ៏ប្រសើរដែលស្ដែងពីគុណវុឌ្ឍិតាមរយៈការប្រព្រឹត្ត។
-
គុណភាព នាម
ភាពនៃគុណ, ដំណើរដែលមានគុណ; របស់ដែលមានអានុភាពស័ក្ដិសិទ្ធិ
-
គុណវតី នាម
( ម . ព . គុណវន្តី )។
-
គុណវន្ត នាម
អ្នកមានគុណ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។