វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1044 / 1268
-
ហ៊ើយ ឧទានសព្ទ
សូរសម្ដីដេញគោក្របីឱ្យដើរ។
-
ហ៏ ឧទានសព្ទ
ហ៏ជាពាក្យរស្សៈមានសំឡេងខ្លីសម្រាប់ប្រើការប្រញាប់
-
ហ័តហោង គុណនាម
ដែលស្ងាត់គួរខ្លាចព្រោះតែងតែមានសត្រូវចាំបៀតបៀន
-
ហ័ន កិរិយាសព្ទ
( ម . ព . ហាន់ )។
-
ហ័យ នាម
( ម . ព . ហយៈ )។
-
ហ័វ កិរិយាសព្ទនាម
បន្លឺសម្ដីចេញឈ្មោះ, ស្រែកដង្ហោយចំឈ្មោះ; ពោលពាក្យចេញឈ្មោះ; ឱ្យឈ្មោះ ( ខ្មែរបុរាណប្រើជាហាវ, សម័យសព្វថ្ងៃនេះប្រើជាហៅ។
-
ហ្ន ឧទានសព្ទ
ពាក្យលាន់មាត់ដោយស្ងើច, ដោយឆ្ងល់, ដោយត្អូញជាដើម។ហ្នជាពាក្យមានសំឡេងខ្ពស់ស្រទន់បន្តិច
-
ហ្នាំង នាម
( ម . ព . ណាំង១ឬណាំង២)។
-
ហ្នឹង ឈ.សព្វនាម
នុះ
-
ហ្នឹងហើយ ឧទានសព្ទ
អ ៊ីចឹងហើយ!។
-
ហ្នឹងឯង ឧទានសព្ទ
អ ៊ីចឹងឯង!។
-
ហ្ន៎ ឧទានសព្ទ
ហ្ន៎ជាពាក្យមានសំឡេងខ្ពស់ស្រទន់ខ្លាំង
-
ហ្ន៎ះ ឧទានសព្ទ
( ម . ព . ណ៎ះ!)។
-
ហ្ន័ង នាម
( ម . ព . ណាំង២)។
-
ហ្ម នាម
អ្នកចេះមើលជំងឺ, អ្នកចេះថ្នាំរម្ងាប់រោគ, គ្រូមើលជំងឺ, ពេទ្យ
-
ហ្មគ្វាម កិរិយាសព្ទ
បញ្ចេញសម្ដីលែបខាយច្រើនឬនិយាយលូកលច្រើន
-
ហ្មង គុណនាម
ដែលមិនបរិសុទ្ធ, មិនស្អាត; ល្អក់
-
ហ្មងឆ្គង
ខុសឆ្គង, ទាស់ឆ្គង, ឆ្គាំឆ្គង។
-
ហ្មងសៅ
សៅហ្មង; ឆ្គាំឆ្គង។
-
ហ្មត់ កិរិយាសព្ទគុណកិរិយា
អស់, អស់រលីង, មិនមាន, មិនសល់
-
ហ្មត់ចត់ គុណកិរិយាគុណនាម
ស្អាត, បរិសុទ្ធ, ប្រពៃ, ឥតមន្ទិល; ត្រឹមត្រូវ; គ្រប់គ្រាន់; ដែលគួរដល់ការ
-
ហ្មត់ហ្មង គុណនាម
ដែលអស់សេចក្ដីសៅហ្មង, អស់មន្ទិល; សុទ្ធសូន្យ; ល្អប្រពៃ; ស្អាតប្រពៃ; ស្អាតបាត
-
ហ្មថាវ នាម
ហ្មចាស់ទុំជាគ្រូឬជាអធិបតីលើអស់ហ្មដំរីក្នុងពួកមួយៗ។
-
ហ្មនួត នាម
គ្រូពេទ្យធ្វើសរសៃ, គ្រូពេទ្យគក់ច្របាច់សម្រួលសរសៃ។ខ្មែរយើងហៅថាអ្នកចាប់សរសៃ។
-
ហ្មប កិរិយាសព្ទ
អង្គុយបត់ជើងច្រត់ដុំដៃទាំងពីរលើទីផ្ទៃឱនបន្ទាបខ្លួនចុះឬអង្គុយបត់ជើងដាក់ដុំដៃទាំងពីរលើជង្គង់ឱនបន្ទាបខ្លួនបញ្ឆៀងបន្តិចទៅខាងឆ្វេង ( បែបបទអង្គុយគាល់ឥស្សរជនមានក្សត្រិយ៍ជាដើម )
-
ហ្មបហ្មាយ កិរិយាសព្ទ
ហ្មបដោយគោរព
-
ហ្មពេទ្យ នាម
គ្រូពេទ្យ ( ហៅគ្រូហ្មក៏បាន )។
-
ហ្មាយ កិរិយាសព្ទ
សម្គាល់, ចំណាំ, កំណត់ដឹង; ប៉ង។ខ្មែរប្រើជាម៉ៃ។
-
ហ្មឺន គុណនាម
( ម . ព . ម៉ឺន )។
-
ហ្មូត នាម
ដូចគ្នានឹងម៉ូត ( ច្រើនប្រើម៉ូតជាង )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។