វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 101 / 1268
-
គម្រាំង គុណនាមគុណកិរិយា
ដែលគគ្រាំង, ដែលមិនរលីងមិនស្អាត
-
គម្រិងគម្រាំង គុណនាម
ដែលគគ្រិងគគ្រាំង
-
គម្រិះ គុណនាមនាម
គគ្រិះ, ដែលគគ្រិះកខ្វក់
-
គម្រៀវ គុណនាមនាម
ដែលគេគ្រៀវហើយ; សត្វមានគោជាដើមដែលគេគ្រៀវហើយទីទៃពីសត្វដែលគេមិនគ្រៀវគេទុកឱ្យវាឡើងក
-
គម្រេច នាម
ការគ្រេច
-
គម្រោង នាម
ការដែលគេគ្រោងទុកជាមុន
-
គម្រោងការ នាម
ការលើកជាគំនិតគ្រោងទុកឬលើកផែនការដែលបានព្រាងទុកឬផ្គងទុកកំណត់រួចជាស្រេចដើម្បីអនុវត្តកិច្ចការអ្វីមួយ
-
គម្លង់ គុណនាមនាម
ដែលកើតឃ្លង់; មនុស្សឃ្លង់
-
គម្លាត នាម
ការឃ្លាត, ចម្ងាយដែលឃ្លាត
-
គម្លាតសង្គម នាម
គម្លាតរវាងក្រុមមនុស្សផ្សេងគ្នានៅក្នុងសង្គមដូចជាវណ្ណៈសង្គមពូជសាសន៍ឬជនជាតិភេទឬយេនឌ័រ។
-
គម្លាតស្ដង់ដា នាម
គម្លាតគំរូ, ឫសការ៉េនៃវ៉ារ្យ៉ង់។
-
គម្លាន នាម
សេចក្ដីឃ្លាន
-
គយ កិរិយាសព្ទគុណនាមនាម
អាករព្រះរាជធានីដែលហូតយកពីសរពើទំនិញដែលនាំចេញចូលទៅមក។
-
គយគន់ កិរិយាសព្ទ
ចាំមើល, ឃ្លាំមើល
-
គយឃ្លាំ កិរិយាសព្ទ
រំពៃចាំមើល, ល្បាត
-
គយល្បាត នាមកិរិយាសព្ទ
អ្នកដែលឃ្លាំមើលក្រែងមានមនុស្សនាំរបស់រត់រំលងគយ ( ប្រើជាកិ . ក៏បាន )។
-
គរ កិរិយាសព្ទ
ធ្វើឱ្យជាគំនរ។
-
គរគោក គុណកិរិយាគុណនាម
ដែលច្រើនពេញពាស, ដេរដាស ( បើយកទៅគរក្នុងទឹកអាចនឹងទៅជាគោកបាន )។
-
គរហា នាម
ការតិះដៀល, ដំនៀល; សេចក្ដីបន្ទោស, ការរិះគន់។ច្រើនប្រើជាមួយនឹងពាក្យនិន្ទា
-
គរុ គុណនាមនាម
ធ្ងន់, យូរ។
-
គរុកោសល្យ នាម
ការឈ្លាសវៃរបស់គ្រូ, សេចក្ដីប៉ិនប្រសប់សម្រាប់គ្រូ។
-
គរុទោស នាម
ទោសធ្ងន់; ទោសដែលខុសនឹងគ្រូរបស់ខ្លួន។
-
គរុភណ្ឌ នាម
ទ្រព្យ២៥ឈ្មោះជារបស់សង្ឃ ( ព . វិ .)។
-
គរុមរណូបត្ថម្ភ នាម
ប្រាក់ឧបត្ថម្ភរបស់រដ្ឋដែលផ្ដល់ជូនគ្រូបង្រៀនឬបុគ្គលិកអប់រំនៅពេលទទួលមរណភាព។
-
គរុវិជ្ជា នាម
វិជ្ជារបស់គ្រូឬសម្រាប់គ្រូ
-
គរុវិទ្យា នាម
( ម . ព . គរុវិជ្ជា )។
-
គល់ នាម
ប៉ែកដើមឈើខាងក្រោមជិតនឹងដី
-
គល់កែ នាម
( ម . ព . កូវកែ )។
-
គល់ឈើ គុណនាម
( សំនួន .) ដែលមិនសូវមាត់មិនសូវក, ដែលមិននិយាយស្ដី, ដែលនៅស្ងៀម
-
គល់រាំង នាម
ឈ្មោះត្រីស្រកាមួយប្រភេទមាឌធំជាងត្រីកាហោ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។