វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ឯ ពាក្យដែលផ្ដើមដោយ "ឯ" មាន 168 ពាក្យ
ទំព័រ 5 / 6
-
ឯកអង្គ នាម
អង្គប្រសើរផុត; អ្នកដែលមានខ្លួនប្រសើរផុត
-
ឯកឧក នាម
ឧកញ៉ាទីមួយឬខ្ពង់ខ្ពស់កន្លង។
-
ឯកឧកញ៉ា នាម
ពាក្យសម្រាប់ប្រើរៀងពីខាងដើមឋានន្តរនៃមន្ត្រីមានស័ក្ដិខ្ពស់
-
ឯកឧគ្គ នាម
( ម . ព . ឯកឧក )។
-
ឯកឧត្តម នាម
ឧត្តមលើសលែង។
-
ឯកឯង គុណនាម
តែឯង, តែម្នាក់ឯង
-
ឯកា គុណនាម
( ម . ព . ឯក )។
-
ឯកាខ្យាន នាម
ការលេងភ្លេងដោយសិល្បករតែម្នាក់។
-
ឯកាធិបតី នាម
អធិបតីក្នុងប្រទេសមួយៗ; មន្ត្រីស័ក្ដិធំដែលជាអធិបតីត្រួតត្រារាជការអាណាព្យាបាលក្នុងប្រទេសមួយៗ។
-
ឯកាធិបតីសភា នាម
ទីធ្វើការនៃឯកាធិបតី។
-
ឯកាធិបតេយ្យ នាម
មុខការ, មុខក្រសួង, នាទី, អំណាចនៃឯកាធិបតី។
-
ឯកាធិបតៃយ នាម
( ម . ព . ឯកាធិបតេយ្យ )។
-
ឯកាយនមគ្គ នាម
ផ្លូវឯក, ផ្លូវសម្រាប់បុគ្គលឯក, ផ្លូវទៅកាន់ព្រះនិញ្វន; ផ្លូវដែលទៅមកបានតែម្នាក់ៗ ( ឥតមានអ្នកណាជូនឬកំដរអ្នកណាបានឡើយ )
-
ឯកាយនមាគ៌ា នាម
( ម . ព . ឯកាយនមគ្គ )។
-
ឯការម្មណ៍ នាម
អារម្មណ៍តែមួយអារម្មណ៍ដែលមូលស្លុងតែមួយ។
-
ឯកាសនិកង្គ នាម
ឈ្មោះធុតង្គមួយប្រភេទ, ក្នុងពួកធុតង្គ១៣, មានលក្ខណៈឱ្យបរិភោគភោជនក្នុងមួយថ្ងៃបានតែក្នុងមួយបង្គុយ ( ព . ពុ .)។
-
ឯកុម្មត្ត នាម
មនុស្សឆ្កួតដែលមានគំនិតទៅលើរឿងតែមួយ, មនុស្សវក់ចិត្តឬស្លុងគំនិតតែក្នុងរឿងអ្វីមួយ។
-
ឯកុម្មាទ នាម
ដំណើរវក់ចិត្តស្លុងគំនិតតែក្នុងរឿងណាមួយហើយជួនកាលអាចទៅជាឆ្កួតស៊ប់ក៏សឹងមាន។
-
ឯកោ គុណនាម
( ម . ព . ឯក )។
-
ឯកោទិភាព នាម
ភាពជាចិត្តខ្ពស់ឯកគឺសមាធិចិត្តក្នុងទុតិយជ្ឈាន ( ព . ពុ .)។
-
ឯកំ គុណនាម
( ម . ព . ឯក )។
-
ឯក្រោម
ខាងក្រោម។
-
ឯក្រោយ
ខាងក្រោយ។
-
ឯខ្ញុំ
ចំណែកខាងខ្ញុំ, ខាងខ្ញុំ។
-
ឯង គុណនាមគុណកិរិយាសព្វនាម
អ្នក។ពាក្យសម្រាប់ហៅមនុស្សក្មេងជាងឬតូចទាបជាងក្នុងទីចំពោះមុខ
-
ឯណា គុណកិរិយា
ត្រង់ណា?
-
ឯណេះ គុណកិរិយា
ខាងណេះឬខាងនេះ។
-
ឯណោះ គុណកិរិយា
ខាងណោះឬខាងនោះ។
-
ឯតទគ្គកម្ម នាម
អំពើលទ្ធផលលើសឬប្រសើរជាងគេជាពិសេសនៅក្នុងវិស័យកីឡា
-
ឯតទគ្គដ្ឋាន នាម
ទីជាឯតទគ្គៈ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។