ឯង
អត្ថន័យ (4)
-
1
សព្វនាម
អ្នក។ពាក្យសម្រាប់ហៅមនុស្សក្មេងជាងឬតូចទាបជាងក្នុងទីចំពោះមុខ
ឧទាហរណ៍ ឯងទៅណា?; ឯងទាំងអស់គ្នាកុំអាលទៅណា!។
-
2
គុណនាម
ដែលជារបស់ខ្លួន
ឧទាហរណ៍ របស់ឯង, គ្នាឯង។
-
3
គុណកិរិយា
ស្រាប់, ស្រេចស្រាប់; តាមសញ្ជាតិ, តាមធម្មតា; ដែលមិនបាច់ធ្វើ, មិនបាច់ទិញជាដើម
ឧទាហរណ៍ ត្រពាំងកើតឯង, ឈើដុះឯង, របស់បានឯង, ចេះឯង; ការនុះវាឯងៗទេ!។
-
4
គុណកិរិយា
មែន, ពិត, មែនពិត; គត់; ហោង
ឧទាហរណ៍ ដូច្នោះឯង, នុ៎ះឯង; តែប៉ុណ្ណេះឯង។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)