វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 73 / 169
-
អប្បផរណា នាម
( សេ . ហិ .) ការធ្លាក់ចុះនៃកម្រិតថ្លៃជាទូទៅរបស់ទំនិញនិងសេវាក្នុងប្រទេសឬតំបន់ក្នុងរយៈពេលជាក់លាក់ណាមួយក្នុងពេលដែលអត្រាអតិផរណាធ្លាក់ចុះក្រោមសូន្យភាគរយ។
-
អប្បផរណាករ នាម
( សេ . ហិ .) អត្រាអតិផរណាដែលប្រើជាតួចែកដើម្បីបំប្លែងថ្លៃទំនិញនិងសេវាពីចំនួនណូមីណាល់ទៅចំនួនពិត។
-
អប្បពុទ្ធិ គុណនាម
ដែលមានសេចក្ដីចេះដឹងតិច; ដែលមិនឈ្លាស; ល្ងង់។
-
អប្បភាគ នាម
ភាគតិច។
-
អប្បភោគ នាម
ភោគៈតិច; អ្នកដែលមានភោគៈតិច។
-
អប្បមាណ គុណនាម
ដែលឥតប្រមាណ, ប្រមាណពុំបាន, ដែលស្មានពុំត្រូវ, ដែលមិនមានចំនួន, ដែលរាប់ពុំអស់, ច្រើនក្រៃលែង
-
អប្បមាណភណ្ឌ នាម
របស់ច្រើនរាប់ពុំអស់។
-
អប្បមាណភាព នាម
ភាវៈឬដំណើរនៃអ្វីៗដែលមានច្រើនក្រៃលែង។
-
អប្បមាណវត្ថុ នាម
( ម . ព . អប្បមាណភណ្ឌ )។
-
អប្បមាទ នាម
សេចក្ដីមិនធ្វេស, មិនប្រហែសឬមិនធ្វេសប្រហែស; ការមិនធ្វេសស្មារតី; ការប្រុងប្រយ័ត្នជានិច្ច, ការប្រុងមិនឱ្យភ្លាំងភ្លាត់; ការប្រយ័ត្នមិនធ្វើអំពើអាក្រក់
-
អប្បមាទប្បដិបទា នាម
បដិបទាឬប្រតិប័ទដោយអប្បមាទ។
-
អប្បមាទមូល នាម
កុសលធម៌មានអប្បមាទជាឫសឬជាទីតាំង, អប្បមាទទុកថាជាឫសនៃកុសលធម៌។
-
អប្បមាទលក្ខណៈ នាម
លក្ខណៈនៃអប្បមាទ។
-
អប្បមាទសម្បាទនៈ នាម
ការផ្ដល់ឬបំពេញអប្បមាទគឺការធ្វើអប្បមាទឱ្យបរិបូណ៌, ឱ្យគ្រប់គ្រាន់, ឱ្យពេញ។ល។គួររលឹកនឹកដល់
-
អប្បមាទសម្បាទន៍ នាម
( ម . ព . អប្បមាទសម្បាទនៈ )។
-
អប្បមូល គុណនាម
ថ្លៃតិច; ដែលមានតម្លៃតិច
-
អប្បមេយ្យ គុណនាម
ដែលច្រើនរាប់ពុំបានប្រមាណពុំអស់, ដែលឥតបើគណនាត្រារាប់បាន
-
អប្បមេយ្យគុណ នាម
អ្នកដែលមានគុណអនេកអនន្ត
-
អប្បលាភ នាម
លាភតិច; អ្នកដែលមានលាភតិច។
-
អប្បវត្ថុ
( ម . ព . អប្បមាណភណ្ឌ )។
-
អប្បវិជ្ជ គុណនាមនាម
ដែលចេះដឹងតិច, អ្នកដែលមានវិជ្ជាតិច។
-
អប្បវ័យ គុណនាម
ដែលនៅក្មេង។
-
អប្បសក្ដិ នាម
ស័ក្ដិតូច, អ្នកដែលមានស័ក្ដិតូច។
-
អប្បសាន្ត គុណនាម
ដែលមានសេចក្ដីស្ងប់តិចគឺដែលព្រួយចិត្ត, រសាប់រសល់ឬខ្វល់ចិត្ត។
-
អប្បសុខ
សុខតិច; អ្នកដែលមានសុខតិច។
-
អប្បស័ក្ដិ
( ម . ព . អប្បសក្ដិ )។
-
អប្បហារ នាម
ការបញ្ចុះតម្លៃ។
-
អប្បិច្ឆ គុណនាមនាម
ដែលមានសេចក្ដីប្រាថ្នាតិច; អ្នកដែលមានសេចក្ដីប្រាថ្នាតិច។
-
អប្បិច្ឆតា នាម
ភាពឬបែបបទនៃអ្នកដែលមានសេចក្ដីប្រាថ្នាតិច
-
អប្បិច្ឆតាគុណ នាម
គុណនៃអប្បិច្ឆតា។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។