អប្បមាទសម្បាទនៈ
នាម
អត្ថន័យ
-
1
នាម
ការផ្ដល់ឬបំពេញអប្បមាទគឺការធ្វើអប្បមាទឱ្យបរិបូណ៌, ឱ្យគ្រប់គ្រាន់, ឱ្យពេញ។ល។គួររលឹកនឹកដល់
ឧទាហរណ៍ កាលព្រះសក្យមុនីសម្ពុទ្ធជិតនឹងចូលកាន់ខន្ធនិព្វានទ្រង់មានព្រះពុទ្ធបណ្ដាំឱ្យចងចាំរាល់គ្នាថា "អ្នកទាំងឡាយចូរញ៉ាំងស្មារតីឱ្យបរិបូរដោយអប្បមាទ! ", ទ្រង់ផ្ដាំតែត្រឹមប៉ុណ្ណេះហើយក៏ចូលបរិនិព្វានទៅ, គួរពុទ្ធមាមកជននឹកដល់ព្រះបណ្ដាំនេះរឿយៗ!។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)