វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 60 / 169
-
អន្តរការណ៍
ការណ៍ដែលនាំឱ្យទើសទាក់, រឿងហេតុទើសទាក់, ឧបសគ្គ; ហេតុជាទោស។
-
អន្តរការី នាម
ភ្នាក់ងារកណ្ដាលឬអ្នកភ្ជាប់ទំនាក់ទំនងភាគី។
-
អន្តរកាល នាម
កាលឬសម័យដែលមានហេតុនាំឱ្យទើសទាក់ពុំស្រួល .។
-
អន្តរក្រសួង គុណនាម
រវាងក្រសួង, ដែលមានក្រសួងជាច្រើនរួមគ្នាដើម្បីធ្វើការអ្វីមួយ
-
អន្តរគវេសិនី
( ម . ព . អន្តរគវេសី )។
-
អន្តរគវេសី
អ្នកស្វែងឬរំពៃរកទោសគេ។
-
អន្តរគ្រឹះ
ចន្លោះផ្ទះ។
-
អន្តរចិត្តវិជ្ជា នាម
វិទ្យាដែលសិក្សាពីទំនាក់ទំនងរវាងចិត្តនិងចិត្ត។
-
អន្តរជាតិ គុណនាមនាម
រវាងជាតិ; ជាតិដទៃ, ជាតិនានា, ជាតិទូទៅ
-
អន្តរជាតិនិយម នាម
ការប្រកាន់នូវកិច្ចសហប្រតិបត្តិការជាអន្តរជាតិ
-
អន្តរជាតូបនីយកម្ម នាម
ការធ្វើឱ្យទៅជាអន្តរជាតិការដាក់ឱ្យអ្វីមួយស្ថិតក្រោមការគ្រប់គ្រងឬគាំពារពីអន្តរជាតិ
-
អន្តរដ្ឋកា នាម
រាត្រីក្នុងរវាង៨យប់គឺត្រង់យប់១១១២១៣១៤រោចខែមាឃនិងយប់១២៣៤កើតខែផល្គុន, រាត្រីទាំង៨នេះមានទឹកសន្សើមល្អិតត្រជាក់ជ្រៅជាងរាត្រីឯទៀតៗក្នុងហេមន្តរដូវ ( ចាស់ទុំថាត្រជាក់ឆ្ងាញ់ )។ក្នុងរាត្រីឈ្មោះអន្តរដ្ឋកានេះហើយដែលមានសេចក្ដីចែងក្នុងវិនយបិដកចីវរក្ខន្ធកៈថាព្រះសក្យមុនីសម្ពុទ្ធទ្រង់ស្តេចចេញគង់ក្នុងទីវាលនាវេលាយប់ដើម្បីពិសោធរងាមើល, ព្រះអង្គដណ្ដប់ចីវរល្បងរងាមើលតាំងពីចីវរមួយដល់ចីវរបួនតាមលំដាប់ពេល, តាំងពីព្រលប់ដល់អរុណរះបំព្រាង, ព្រះអង្គអាចធន់ទ្រាំរងាបានតាមពេល, ទ្រង់មានព្រះហឫទ័យនឹកសង្វេគ, ទើបទ្រង់អនុញ្ញាតឱ្យពួកភិក្ខុធ្វើសង្ឃាដី២ជាន់, ចីពរ១ជាន់, ស្បង់១ជាន់; បើសំពត់ស្តើងឬសំពត់ជំនំឱ្យធ្វើសង្ឃាដី៤ជាន់, ចីពរ២ជាន់, ស្បង់២ជាន់, ដើម្បីទប់ទល់នឹងរងាក្នុងហេមន្តរដូវ ( ន័យដែលថ្លែងនេះចំពោះរាត្រីក្នុងជម្ពូទ្វីប ( ប្រទេសឥណ្ឌា ), ប៉ុន្តែទោះបីក្នុងប្រទេសកម្ពុជាយើងក៏គង់មានអន្តរដ្ឋកានេះដែរ, បើយើងល្បងមើលក៏គង់អាចដឹងបាន )។
-
អន្តរត្តិភាព នាម
ភាពដែលមានចន្លោះភាពមិនស្មើ ( ជីពចរ )។
-
អន្តរត្ថវាចក នាម
ពាក្យប្រាប់សេចក្ដីថា " ក្នុងពាក់កណ្ដាល; ក្នុងចន្លោះ, ក្នុងរវាង; ខាងក្នុង; ..."។
-
អន្តរទ្វីប គុណនាមនាម
រវាងទ្វីប, ទ្វីបនានា, ទ្វីបនិងទ្វីប
-
អន្តរធាន នាម
ការបាត់; ការខូច, សេចក្ដីវិនាស
-
អន្តរធានទៅ
ខូចទៅ!, វិនាសទៅ! ( ពាក្យឧទានផ្ដន្ទា )។
-
អន្តរបណ្ដាញ នាម
( ប . ព .) ការតភ្ជាប់បណ្ដាញពីរឬច្រើនចូលគ្នាតាមរយៈឧបករណ៍ផ្សេងៗដែលជាទូទៅមានតួនាទីធ្វើឱ្យក្លាយជាបណ្ដាញតែមួយដើម្បីអាចឱ្យទិន្នន័យនៃកុំព្យូទ័រមួយនៅលើបណ្ដាញមួយអាចឆ្លងកាត់ទៅកុំព្យូទ័រមួយនៅលើបណ្ដាញមួយទៀត។
-
អន្តរប្បញ្ញត្តិ នាម
( ច្ប .) បទបញ្ញត្តិនៅក្នុងច្បាប់ឬលិខិតបទដ្ឋានគតិយុត្តដែលចែងសម្រាប់ឱ្យអនុវត្តនៅក្នុងរយៈពេលអន្តរកាលក្រោយពេលច្បាប់ឬលិខិតបទដ្ឋានគតិយុត្តណាមួយចូលជាធរមាន។
-
អន្តរប្រទេស គុណនាមនាម
រវាងប្រទេស, ប្រទេសផ្សេងៗ, ប្រទេសទូទៅ
-
អន្តរភព គុណនាម
ដែលនៅចន្លោះភព, ដែលស្ថិតនៅរវាងភព។
-
អន្តរមាគ៌ា
( ម . ព . អន្តរាមគ្គ )។
-
អន្តរមុខ នាម
( ប . ព .) ចំណុចតំណរវាងមុខពីរ ( កុំព្យូទ័រឧបករណ៍ឬកម្មវិធី ) សម្រាប់ឱ្យពួកវាអាចធ្វើការជាមួយគ្នាបាន។
-
អន្តររដ្ឋ គុណនាមនាម
រវាងរដ្ឋ, រដ្ឋនានា, រដ្ឋនិងរដ្ឋ
-
អន្តររដ្ឋាភិបាល គុណនាមនាម
រវាងរដ្ឋាភិបាល, រដ្ឋាភិបាលនានា, រដ្ឋាភិបាលនិងរដ្ឋាភិបាល
-
អន្តរវាសក នាម
ស្បង់។
-
អន្តរវាសកៈ នាម
( ម . ព . អន្តរវាសក )។
-
អន្តរវិស័យ គុណនាម
ដែលទាក់ទងនឹងវិស័យនានា, ដែលទាក់ទងនឹងប្រធានបទឬផ្នែកនៃចំណេះដឹងពីរឬច្រើន
-
អន្តរសភា គុណនាមនាម
រវាងសភា, សភានានា, សភានិងសភា
-
អន្តរសម័យ
( ម . ព . អន្តរកាល )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។