រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

អន្តរដ្ឋកា

នាម

អត្ថន័យ

  1. 1

    នាម

    រាត្រី​ក្នុង​រវាង​៨​យប់​គឺ​ត្រង់​យប់​១១​១២​១៣​១៤​រោច​ខែ​មាឃ​និង​យប់​១​២​៣​៤​កើត​ខែ​ផល្គុន, រាត្រី​ទាំង​៨​នេះ​មាន​ទឹក​សន្សើម​ល្អិត​ត្រជាក់​ជ្រៅ​ជាង​រាត្រី​ឯ​ទៀត​ៗ​ក្នុង​ហេមន្ត​រដូវ ( ចាស់​ទុំ​ថា​ត្រជាក់​ឆ្ងាញ់ )។​ក្នុង​រាត្រី​ឈ្មោះ​អន្តរដ្ឋ​កា​នេះ​ហើយ​ដែល​មាន​សេចក្ដី​ចែង​ក្នុង​វិនយ​បិដក​ចីវរ​ក្ខន្ធកៈ​ថា​ព្រះ​សក្យ​មុនី​សម្ពុទ្ធ​ទ្រង់​ស្តេច​ចេញ​គង់​ក្នុង​ទី​វាល​នា​វេលា​យប់​ដើម្បី​ពិសោធ​រងា​មើល, ព្រះ​អង្គ​ដណ្ដប់​ចីវរ​ល្បង​រងា​មើល​តាំង​ពី​ចីវរ​មួយ​ដល់​ចីវរ​បួន​តាម​លំដាប់​ពេល, តាំង​ពី​ព្រលប់​ដល់​អរុណ​រះ​បំព្រាង, ព្រះ​អង្គ​អាច​ធន់​ទ្រាំ​រងា​បាន​តាម​ពេល, ទ្រង់​មាន​ព្រះ​ហឫទ័យ​នឹក​សង្វេគ, ទើប​ទ្រង់​អនុញ្ញាត​ឱ្យ​ពួក​ភិក្ខុ​ធ្វើ​សង្ឃាដី​២​ជាន់, ចីពរ​១​ជាន់, ស្បង់​១​ជាន់; បើ​សំពត់​ស្តើង​ឬ​សំពត់​ជំនំ​ឱ្យ​ធ្វើ​សង្ឃាដី​៤​ជាន់, ចីពរ​២​ជាន់, ស្បង់​២​ជាន់, ដើម្បី​ទប់​ទល់​នឹង​រងា​ក្នុង​ហេមន្ត​រដូវ ( ន័យ​ដែល​ថ្លែង​នេះ​ចំពោះ​រាត្រី​ក្នុង​ជម្ពូ​ទ្វីប ( ប្រទេស​ឥណ្ឌា ), ប៉ុន្តែ​ទោះបី​ក្នុង​ប្រទេស​កម្ពុជា​យើង​ក៏​គង់​មាន​អន្តរដ្ឋ​កា​នេះ​ដែរ, បើ​យើង​ល្បង​មើល​ក៏​គង់​អាច​ដឹង​បាន )។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម