វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 59 / 169
-
អនោមប្បញ្ញា នាម
ប្រាជ្ញាស្រួចស្រាល់, ប្រាជ្ញាមុត។
-
អនោមសត្ត នាម
សត្វប្រសើរ ( បរមពោធិសត្វ, មហាសត្វ ); ប្រើជាអនោមសត្វក៏បាន។
-
អនោមសត្វ នាម
( ម . ព . អនោមសត្ត )។
-
អនោសជ្ជភាព នាម
ការមិនលះបង់ព្យាយាមឬគំនិតឬក៏កិច្ចការណាមួយ
-
អន៉្លាយ គុណនាម
( ម . ព . អន្លាយ )។
-
អន់ គុណនាម
ដែលថយចុះ, ទន់ចុះ; តិចចុះ; ខ្សោយ
-
អន់ចិត្ត កិរិយាសព្ទ
ស្រពន់ចិត្ត, តូចចិត្ត។
-
អន់ឈឺ កិរិយាសព្ទ
ស្រាលឈឺ។
-
អន់អាក់ កិរិយាសព្ទ
អន់ចិត្តមានថ្នាំងថ្នាក់ឬស្រយង់ចិត្ត, តូចចិត្ត, រវាតគំនិតបន្តិចៗ; អន់ចិត្តស្រឡេត។
-
អន់អាប់ កិរិយាសព្ទ
( ម . ព . អាប់អន់ )។
-
អន័គ្ឃ គុណនាម
( ម . ព . អនគ្ឃ )។
-
អន័គ្ឃអនេក គុណនាម
ច្រើនកាត់ថ្លៃពុំបាន, ច្រើនឥតបើគណនា
-
អន្ត គុណនាម
ដែលជាទីបំផុត; ដែលចប់, ស្រេច; លាមក; អាក្រក់; ថោកទាប, ខ្ជីខ្ជា, ពុំប្រសើរ។
-
អន្តកម្ម នាម
អំពើអាក្រក់; ការថោកទាប; ការជាចុងបំផុត។
-
អន្តករ នាម
អ្នកធ្វើនូវទីបំផុតទុក្ខ ( ព្រះពុទ្ធ, ព្រះបច្ចេកពុទ្ធ, ព្រះអរហន្ត )។
-
អន្តកាល នាម
កាលជាទីបំផុត; ពេលស្លាប់។
-
អន្តគត
ដែលស្លាប់ហើយ។
-
អន្តគតា នាម
( ម . ព . អន្តគត )។
-
អន្តគុណ នាម
ពោះវៀនរង, ពោះវៀនបន្ទាប់ ( ពោះវៀនតូច ), ( រ . ស .) ព្រះអន្តគុណឬព្រះអន្តគុណំ។
-
អន្តគុណំ នាម
( ម . ព . អន្តគុណ )។
-
អន្តគូ នាម
អ្នកដល់នូវទីបំផុតទុក្ខ ( ព្រះពុទ្ធ, ព្រះបច្ចេកពុទ្ធ, ព្រះអរហន្ត )។
-
អន្តជាតិ នាម
ជាតិទាប; អ្នកដែលមានជាតិថោកទាប។
-
អន្តធម៌ នាម
( ព . ពុ .) ធម៌លាមកឬធម៌អមខាង; មាន២យ៉ាងគឺ១កាមសុខល្លិកានុយោគសេចក្ដីព្យាយាមខំប្រឹងប្រព្រឹត្តវត្តប្រតិបត្តិខ្ជីខ្ជាតាមតែបាន; ២អត្តកិលមថានុយោគសេចក្ដីព្យាយាមខំប្រឹងប្រព្រឹត្តវត្តប្រតិបត្តិតឹងពេកធ្វើខ្លួនឱ្យលំបាកហួសហេតុឃ្វាងខុសផ្លូវប្រតិបត្តិល្អ។
-
អន្តព័ណ៌
មនុស្សជាតិទាប, ជនជាតិសូទ្រៈ។
-
អន្តយ គុណកិរិយា
តយង៉យអៀនប្រៀន
-
អន្តរ នាមឧទានសព្ទ
ចន្លោះ, រវាង; ដទៃ; រយៈ; ប្រហោង, រូង, រន្ធ; ទោសភ្លាំងភ្លាត់; ឱកាស; ចំណែកឬប៉ែកខាងក្នុង; ចិត្ត, វិញ្ញាណ; សំពត់, សំពត់ស្លៀក។
-
អន្តរកប្ប នាម
កប្បជាចន្លោះឬក្នុងរវាងនៃកប្បមួយៗ។
-
អន្តរកម្ម នាម
អំពើឬឥទ្ធិពលលើគ្នាទៅវិញទៅមក
-
អន្តរកម្មនិយម នាម
( ទស្សនៈ .) ទស្សនៈរបស់ពួកទ្វិកនិយមដែលអះអាងថាថ្វីបើចិត្តនិងកាយជាសារធាតុពីរដាច់ដោយឡែកពីគ្នាក៏ដោយក៏វាជះឥទ្ធិពលលើគ្នាទៅវិញទៅមកតាមទំនាក់ទំនងហេតុផល
-
អន្តរកម្មនៃបណ្ដាញ នាម
( ប . ព .) ទំនាក់ទំនងទៅវិញទៅមករវាងបណ្ដាញពីរឬច្រើន ( ពាក្យនេះអាចសម្គាល់ទៅលើផលិតផលនីតិវិធីឬបច្ចេកវិទ្យា )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។