អន្តរ
នាមឧទានសព្ទ
អត្ថន័យ (2)
-
1
នាម
ចន្លោះ, រវាង; ដទៃ; រយៈ; ប្រហោង, រូង, រន្ធ; ទោសភ្លាំងភ្លាត់; ឱកាស; ចំណែកឬប៉ែកខាងក្នុង; ចិត្ត, វិញ្ញាណ; សំពត់, សំពត់ស្លៀក។
-
2
ឧទានសព្ទ
ពាក្យជេរសាមញ្ញប្រើកាត់ខ្លីអំពីពាក្យអន្តរធាន! ជេរគ្នាលេងដោយសេចក្ដីស្និទ្ធស្នាលស្មោះស្មើ
ឧទាហរណ៍ អាអន្តរ! កុំលេងច្រើនពេក!, មេអន្តរ! ឱ្យមកអញ!។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)