វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 44 / 169
-
អធោប្រឹថពី នាម
ស្រទាប់ដីខាងក្រោម។
-
អធោភពន៍ នាម
( ម . ព . អធោលោក )។
-
អធោភាគ នាម
ចំណែកឬប៉ែកខាងក្រោម។
-
អធោមុខ គុណនាមនាម
ដែលមានមុខសំយុងចុះ, អ្នកដែលមានមុខសំយុងចុះ។
-
អធោមុខា នាម
( ម . ព . អធោមុខ )។
-
អធោលោក នាម
លោកខាងក្រោម ( បាតាល ); ហៅអធោភពន៍ក៏បាន។
-
អធោសេយ្យា នាម
ការដេកផ្កាប់មុខ; ការដេកផ្ទាល់លើផែនដី។
-
អធ្យាបកា នាម
អ្នកគ្រប់គ្រងរក្សាអាណាព្យាបាលគ្រូបង្ហាត់គ្រូបង្វឹកឬហ្វឹកហ្វឺន។
-
អធ្យាប័ក នាម
គ្រូបង្រៀនគ្រូបង្វឹកឬហ្វឹកហ្វឺនគ្រូគង្វាល។
-
អធ្យាប័ន នាម
ការដឹកនាំការណែនាំអនុទ្ទេសការបណ្ដុះបណ្ដាលការសិក្សា។
-
អធ្យាស្រ័យ នាម
ដូចគ្នានឹងអជ្ឈាស័យដែរ ( ម . ព . អជ្ឈាស័យ )។
-
អធ្យុត្តម គុណនាម
ដែលប្រសើរខ្ពង់ខ្ពស់ក្រៃលែង។
-
អធ្យោគ កិរិយាសព្ទ
ពាក្យប្រើក្លាយមកពីសំ . បា . អធិយោគ " ព្យាយាមដ៏លើសលុប, ដ៏មុតមាំ "
-
អធ្យោគអធ្យាស្រ័យ
អធ្យាស្រ័យអត់ឱន
-
អធ្រាត្រ នាម
ពាក្យប្រើក្លាយមកពីសំ . អធ៌រាត្រិឬរាត្រ " ពាក់កណ្ដាលយប់ "; អឌ្ឍរត្តឬអឌ្ឍរត្តិ
-
អធ្រាត្រដាស់ទំ
អធ្រាត្រស្ងាត់។
-
អធ្វា នាម
( ម . ព . អធ្វ័ន )។
-
អធ្វ័ន នាម
ផ្លូវ, ដងផ្លូវ
-
អន គុណនាមនាម
ទន់, ស្រទន់
-
អនក្ខរជន នាម
អ្នកមិនចេះអាននិងសរសេរអក្សរ, អ្នកមិនមានសមត្ថភាពក្នុងការប្រើប្រាស់អ្វីមួយ
-
អនក្ខរភាព នាម
ភាពមិនចេះអក្សរ
-
អនគ្ឃ គុណនាម
ដែលកាត់ថ្លៃពុំបាន, ដែលមានតម្លៃឥតបើគណនា
-
អនគ្ឃភណ្ឌ
ភណ្ឌឬវត្ថុមានតម្លៃច្រើនក្រៃ។
-
អនគ្ឃវត្ថុ
( ម . ព . អនគ្ឃភណ្ឌ )។
-
អនគ្ឃា គុណនាម
( ម . ព . អនគ្ឃ )។
-
អនង្គ នាម
អទិស្សមានកាយពួកមួយហៅថាកាមទេពជាអ្នកនាំបណ្ដាលឱ្យកើតសេចក្ដីត្រេកត្រអាល។
-
អនង្គក្រីឌា នាម
ល្បែងនាំឱ្យកើតសេចក្ដីត្រេកត្រអាល, ល្បែងដែលនាំឱ្យងប់ចិត្តស៊ប់ទៅរកកាម។
-
អនង្គណ គុណនាមនាម
ដែលឥតកិលេស; អ្នកដែលឥតកិលេស ( អរហន្ត ); ដែលឥតសៅហ្មង; អ្នកបរិសុទ្ធ
-
អនង្គណភាព នាម
ភាពឬភាវៈជាអ្នកឥតកិលេស, ឥតសៅហ្មង។
-
អនង្គលេខា នាម
សំបុត្រផ្ដោះផ្ដងទៅរកកាម, សំបុត្រចែចង់។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។