អន
អត្ថន័យ (2)
-
1
គុណនាម
ទន់, ស្រទន់
ឧទាហរណ៍ សម្បុរអនសម្បុរស្រទន់, សម្បុរស្រគាំ; ខៀវអនខៀវខ្ចី។ (ព.កា.) សម្រាប់កវីប្រើតាមត្រូវការ, ដូចជាកាព្យថាកញ្ញាឈ្មោះអននិងនាងគូកនពាក់អាវអនខ្ចីដំណើរញ៉ែងញ៉ងញ៉ិកញ៉ក់ល្វតល្វៃមុខមាត់ប្រិមប្រីយ៍សម្ដីស្រទន់។ឬមួយបែបទៀតថាទ្រង់ទ្រាយស្រឡនឆវីវណ្ណអនមុខមាត់ស្រស់បស់ពេញទាំងសព៌ាង្គរូបរាងទាំងអស់សុទ្ធសឹងតែស្រស់ឥតទាស់ភ្នែកឡើយ។
-
2
នាម
ឈ្មោះបទភ្លេងបុរាណខ្មែរមួយបែប
ឧទាហរណ៍ ភ្លេងអន។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)