វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 166 / 169
-
អ័ព្ទ នាម
ពពក, ពពកខាប់ឬពពកក្រាស់; មេឃ; មេឃមីរ; ផ្សែងខាប់ដែលបណ្ដាលកើតឡើងអំពីអាកាសធាតុងងឹតដាសជិតចាក់ភ្នែកពុំយល់ឬមើលឃើញអ្វីៗស្ទុងៗពុំប្រាកដ ( ខ្មែរប្រើសំដៅសេចក្ដីខាងក្រោយនេះ )
-
អ័ព្ភ នាម
( ម . ព . អព្ភ )។
-
អ័ភ្រ នាម
( ម . ព . អ័ព្ទ )។
-
អ័រគីដេ នាម
កេសរកូល, រុក្ខជាតិមួយប្រភេទមានផ្កាជាកញ្ចុំពណ៌ស្រស់ ( មានក្លិនក្រអូប ) ជាទីទាក់ទាញដោយសារសោភណភាពរបស់វា។
-
អ័រដោណេ នាម
( គណិត .) y កូអ័រដោណេ, ធាតុទីពីរនៃគូលំដាប់ណាមួយនៅក្នុងប្លង់កូអ័រដោណេ
-
អ័រម៉ូន នាម
និយ័តករគីមីដែលត្រូវបានបញ្ចេញនិងដឹកនាំទៅកន្លែងណាមួយក្នុងសារពាង្គកាយបណ្ដាលឱ្យជាលិកាឬសរីរាង្គឆ្លើយតបវិញ
-
អ្ងែង សព្វនាម
( ព . សា .) ហងឯង។សម្រាប់និយាយទៅរកស្រីក្មេងឬមានសភាពស្មើគ្នាដោយស្និទ្ធស្នាល
-
អ្នក នាមសព្វនាម
( ព . បុ .) សព្វថ្ងៃនេះប្រើជាអញ្ញត្រសព្ទ ) ពាក្យប្រើជាជំនួសឈ្មោះបុគ្គលដែលត្រូវនិយាយទៅរកក្នុងទីចំពោះមុខសម្រាប់ប្រជាពលរដ្ឋហៅគ្នាដោយសេចក្ដីគួរសមមិនចេញឈ្មោះបុគ្គលនោះ ( ប្រើបានទាំងបុរសទាំងស្ត្រី )
-
អ្នកកណ្ដាល
មន្ត្រីដែលទទួលបង្គាប់ពីរាជការមុខក្រសួងហើយចេញទៅជាគឺមិនសមខាងណា, ជាអ្នកពិនិត្យការណ៍ឱ្យឃើញតាមសេចក្ដីពិត។
-
អ្នកកន្ដៀត នាម
ជនឯទៀតក្រៅពីញាតិគឺជនដែលមិនមែនជាសាច់ញាតិ ( អញ្ញាតកជន )
-
អ្នកកាន់ការ
( ម . ព . អ្នកការ )។
-
អ្នកការ
បុគ្គលដែលធ្វើការឬដែលកាន់ការ។
-
អ្នកកីឡា នាម
បុគ្គលដែលលេងល្បែងកម្សាន្តចិត្ត។
-
អ្នកក្រ នាម
ជនដែលក្រទ្រព្យ។
-
អ្នកក្រុង នាម
ជនដែលនៅក្នុងក្រុង។
-
អ្នកក្លាហាន នាម
បុគ្គលក្លាហាន។
-
អ្នកខ្លាច នាម
ជនដែលខ្លាច។
-
អ្នកខ្លៅ នាម
បុគ្គលខ្លៅ។
-
អ្នកខ្លះ នាម
ជនខ្លះ។
-
អ្នកគ្រួ នាម
ជនដែលចម្អិនភោជនាហារ ( អារាលិកឬអាឡារិក )។
-
អ្នកងារ នាម
អ្នកធ្វើការងារមានកម្រិតតាមរាជប្បញ្ញត្តិគឺជនដែលត្រូវទោសរបឹបជាដើមហើយធ្លាក់ខ្លួនទៅជាមនុស្សថ្នាក់ទី៤ ( សូទ្រៈ ) ជាប់ជាពូជវង្សតរៀងទៅឬជនដែលកើតក្នុងពូជវង្សនោះ
-
អ្នកចម្ការ នាម
មនុស្សដែលធ្វើចម្ការ។
-
អ្នកចេះ នាម
បុគ្គលមានចំណេះ។
-
អ្នកចោទ នាម
បុគ្គលដែលចោទប្រកាន់ឬដែលដាក់ចំណោទ។
-
អ្នកឆ្លើយ នាម
ជនអ្នកឆ្លើយ។
-
អ្នកជា នាម
ភុជិស្សជន។
-
អ្នកជំនាញការ នាម
អ្នកប៉ិនធ្វើការ។
-
អ្នកជំនួញ នាម
ជនដែលធ្វើជំនួញ។
-
អ្នកឈ្លប នាម
បុគ្គលដែលឈ្លប។
-
អ្នកដឹង នាម
ជនដែលដឹង។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។