អ្នក
នាមសព្វនាម
អត្ថន័យ (2)
-
1
សព្វនាម
( ព . បុ .) សព្វថ្ងៃនេះប្រើជាអញ្ញត្រសព្ទ ) ពាក្យប្រើជាជំនួសឈ្មោះបុគ្គលដែលត្រូវនិយាយទៅរកក្នុងទីចំពោះមុខសម្រាប់ប្រជាពលរដ្ឋហៅគ្នាដោយសេចក្ដីគួរសមមិនចេញឈ្មោះបុគ្គលនោះ ( ប្រើបានទាំងបុរសទាំងស្ត្រី )
ឧទាហរណ៍ អ្នកអញ្ជើញទៅណា? អញ្ជើញអ្នកចូលអង្គុយលេងសិន! អ្នកស្រីសុខសប្បាយទេឬ?។
-
2
នាម
( ជាអញ្ញត្រសព្ទ ) បុគ្គល, ជន, មនុស្ស។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)