វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 165 / 169
-
អ៊ែសមែស គុណកិរិយាគុណនាម
( ម . ព . អ៊ែសមមែស )។
-
អ៊ំ នាម
ធំ ( ឪពុកធំឬម្ដាយធំ )។សម្ដីថ្នមឬទំយើសម្រាប់ក្មួយហៅឪពុកធំឬម្ដាយធំក្នុងទីចំពោះមុខឬកំបាំង
-
អ៊្ហុះ ឧទានសព្ទ
សូរឮដោយលាន់មាត់ថ្ងូររអ៊ុះរទូៗជាដើម
-
អ៊្ហឹះ ឧទានសព្ទ
សូរឮដោយលាន់មាត់ខំប្រឹងលើកអ្វីធ្ងន់ឬប្រឹងក្រោកជាដើម
-
អ៊្ហឺ ឧទានសព្ទ
សូរឮវែងដោយលាន់មាត់ថ្ងូរជាដើម
-
អ៊ិកអ៊ាក់ គុណនាមគុណកិរិយា
( ម . ព . អ៊ ីកអ៊ាក )។
-
អ៊ិម កិរិយាសព្ទ
បៅដោះ ( ពាក្យថ្នមដោយទំយើសម្រាប់និយាយទៅរកកូនតូចៗ)
-
អ៊ិស្លាមសករាជ នាម
( ទស្សនៈ .) ការកំណត់ឆ្នាំចាប់ពីថ្ងៃដែលមហាម៉ាត់រត់គេចពីក្រុងឡាម៉ិច ( ឬម៉េក្កះ ) ទៅក្រុងម៉េឌីននៅគ . ស . ៦២២។
-
អ៊ិះអ៊ុះ ឧទានសព្ទ
សូរឮអ៊ិះៗអ៊ុះៗ។
-
អ៊ី ឧទានសព្ទ
( ព . សា .) យី! ( សូរលាន់មាត់តាមទម្លាប់ដែលថ្នឹកឬតាមដោយទម្លាប់ស្រុក )។
-
អ៊ីកអ៊ាក គុណកិរិយាគុណនាម
ដែលដើរយោលខ្លួនងីកងាកៗឃ្លោងៗទៅឆ្វេងទៅស្ដាំ ( ព្រោះធ្ងន់ខ្លួនឬធ្ងន់ពោះ )
-
អ៊ីចឹង គុណកិរិយា
( ព . សា .) យ៉ាងហ្នឹង, ដូចហ្នឹង, ដូច្នឹង
-
អ៊ីចុង គុណកិរិយា
( ព . សា .) អ៊ីចុះ, ដូច្នោះ
-
អ៊ីចុះ គុណកិរិយា
( ព . សា .) ដូច្នោះ
-
អ៊ីចេះ គុណកិរិយា
( ព . សា .) ដូច្នេះ
-
អ៊ីតើ គុណកិរិយា
( ព . សា .) ទេតើ
-
អ៊ីថា គុណកិរិយា
( ព . សា .) អ៊ ីចឹង, ហេតុហ្នឹង
-
អ៊ីថាៈ គុណកិរិយា
( ម . ព . អ៊ ីថា )។
-
អ៊ឹកធឹក គុណនាម
ហ៊ឹកហ៊ាក់, គគ្រឹគគគ្រេង, រុងរឿង ( ដោយមានមនុស្សច្រើននិងគ្រឿងតុបតែងដ៏ល្អព្រមទាំងភ្លេងតន្ត្រីផង )
-
អ៊ឹកអធឹក គុណនាម
( ម . ព . អ៊ ឹកធឹក )។
-
អ៊ឹម កិរិយាសព្ទ
( ម . ព . អ៊ិម )។
-
អ៊ឹះ ឧទានសព្ទ
សូរលាន់មាត់ដោយធុញឬដោយប្រឹងលើករបស់ធ្ងន់, ដោយប្រឹងរមាត់ជាដើម
-
អ៊ឹះអ៊ះ កិរិយាសព្ទឧទានសព្ទ
សូរលាន់មាត់ដោយក្រោធខ្លាំងឬដោយខំប្រឹងលើករបស់ធ្ងន់ជាដើម
-
អ៊ឺ ឧទានសព្ទ
( ម . ព .) អឺ។
-
អ៊ឺត កិរិយាសព្ទ
បញ្ចេញសំឡេងឮអ៊ ឺតៗ ( នៃក្រួចអ៊ ឺតឬនៃមនុស្សធ្វើត្រាប់ក្រួចអ៊ ឺត )
-
អ៊ឺះ ឧទានសព្ទ
( ម . ព . អឺះ!)។
-
អ៎ ឧទានសព្ទ
( ម . ព . អ!)។
-
អ៎ះ ឧទានសព្ទ
( ម . ព . អះ!)។
-
អ័ក្ស នាម
គ្រឿងប្រដាប់របស់ខ្មែរមួយប្រភេទធ្វើដោយឈើខ្លឹមមានកាំ, មានរបារខាងខ្នងមានសណ្ឋានមូលៗខាងពោះមានសណ្ឋានសំប៉ាតៗរាយរង្វើលៗចុងទាំងពីរខាងបញ្ចុះភ្ជាប់នឹងចុងកាំ, មានភ្លៅ ( អ័ក្ស ) វិលបាន, មានជើងទ្រមាំ, មានដៃសម្រាប់កាន់រវៃឱ្យវិល; ជាប្រដាប់សម្រាប់ផាត់សូត្ររបស់ស្ត្រីខ្មែរមានតាំងពីក្នុងបុរាណសម័យព្រេងនាយរហូតមក
-
អ័ក្សផែនដី នាម
( ភូមិ .) បន្ទាត់ក្នុងមនោគតិដែលរត់ពីប៉ូលជើងទៅប៉ូលត្បូងកាត់តាមផ្ចិតផែនដី។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។