អ៊ឹះអ៊ះ
កិរិយាសព្ទឧទានសព្ទ
អត្ថន័យ (2)
-
1
ឧទានសព្ទ
សូរលាន់មាត់ដោយក្រោធខ្លាំងឬដោយខំប្រឹងលើករបស់ធ្ងន់ជាដើម
ឧទាហរណ៍ ខឹងអ៊ឹះអ៊ះទះកន្ទេល (និយាយថាអ៊ុះអ៊ះក៏បាន)។
-
2
កិរិយាសព្ទ
( ព . ប្រ .) ខំប្រឹងស្ទុះស្ទាដោយឈឺចិត្តតែរាល់គ្នា
ឧទាហរណ៍ បងប្អូនក្នុងស្រុកគេអ៊ឹះអ៊ះជួយខ្ញុំតែរាល់គ្នា។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)