វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 160 / 169
-
អែអង់ កិរិយាសព្ទគុណកិរិយា
បង្អែបង្អង់, រារង់
-
អែអុក គុណកិរិយាគុណនាម
ដែលប្រជ្រៀតគ្នាឮតែសូរមាត់អែ; ចង្អៀតថ្ដែថ្ដុក, ចង្អៀតក្ដន់, ស្ញែស្ញុក
-
អែៗ គុណកិរិយាគុណនាម
ដែលឆេះមិនសូវខ្លាំង, ដែលភ្លឺមិនសូវច្បាស់, ដែលស្រទន់
-
អៃ នាមឧទានសព្ទ
ឧស្ម័ន ( ចំហាយ, កម្សួល )។
-
អៃរាវ័ណ នាម
( ម . ព . ឯរាវ័ណ )។
-
អៃរាវ័ត នាម
( ម . ព . ឰរាវ័ត )។
-
អៃរ៉ា នាម
ទែនទយគ្រឹហាមានរាងសណ្ឋានស្ទើរជារូបគ្រុឌសម្រាប់ដាក់ទ្ររងស្បូវគ្រប់សសរប្រាសាទ, វិហារឬសាលាជាដើមប្រើជាគ្រឿងរចនាឱ្យលេចលម្អ
-
អៃសូរ នាម
ដូចគ្នានឹងឰសូរឬឰសូរ្យដែរ។
-
អៃសូរ្យ នាម
ដូចគ្នានឹងឰសូរឬឰសូរ្យដែរ។
-
អៃ៎ ឧទានសព្ទ
( ម . ព . ឰ!)។
-
អោងឡោង គុណនាមគុណកិរិយា
( ម . ព . អូងឡូង )។
-
អោត កិរិយាសព្ទ
( ម . ព . ឱត )។
-
អោ៎ ឧទានសព្ទ
( ម . ព . ឱ!)។
-
អោ៎ះ ឧទានសព្ទ
( ម . ព . អុះ!)។
-
អោ៎ះអោ៎ ឧទានសព្ទ
( ម . ព . អុះ!)។
-
អៅ ឧទានសព្ទ
( ម . ព . ឳ!)។
-
អំណត់ គុណនាម
ដែលមានសេចក្ដីអត់ឃ្លាន, ដែលអត់បាយ
-
អំណរ នាម
សេចក្ដីអរ
-
អំណស់ ធ.នាម
( ព . បុ .) ការអស់; វេលាឬកាលដែលអស់។
-
អំណាច នាម
អានុភាពគឺសេចក្ដីអាច, ដំណើរអង់អាច, សេចក្ដីអាចហាន, ដំណើរអាចធ្វើអ្វីៗបានតាមចិត្តឬតាមលំអានច្បាប់
-
អំណាចនីតិបញ្ញត្តិ នាម
អំណាចក្នុងការតាក់តែងនិងអនុម័តច្បាប់
-
អំណាចនីតិប្បញ្ញត្តិ នាម
( ម . ព . អំណាចនីតិបញ្ញត្តិ )។
-
អំណាចនីតិប្រតិបត្តិ នាម
តួនាទីជាអ្នកអនុវត្តច្បាប់រួមមានរាជរដ្ឋាភិបាលឬស្ថាប័នជាតិ
-
អំណាន នាម
ការអាន
-
អំណឹះ ធ.
តមកឬតទៅ, ចំណេរកាលតមកឬចំណេរកាលតទៅ
-
អំណឹះតទៅ
ចំណេរកាលតទៅ។
-
អំណឹះឥតពី
លុះដល់ឥតពី, កាលបើឥតពី
-
អំណើះ ធ.
( ម . ព . អំណឹះ )។
-
អំណោយ នាម
ការឱ្យ; អ្វីៗដែលឱ្យ ( កុំប្រើថាសេចក្ដីអំណោយ, ការអំណោយ, របស់អំណោយដូច្នេះឡើយ; ប៉ុន្តែបើប្រើជារបស់ជាអំណោយដូច្នេះបាន )។
-
អំណោយទាន គុណនាម
ដែលគួរឱ្យចូលចិត្តដែលមានឧបនិស្ស័យ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។