អៃរ៉ា
នាម
អត្ថន័យ
-
1
នាម
ទែនទយគ្រឹហាមានរាងសណ្ឋានស្ទើរជារូបគ្រុឌសម្រាប់ដាក់ទ្ររងស្បូវគ្រប់សសរប្រាសាទ, វិហារឬសាលាជាដើមប្រើជាគ្រឿងរចនាឱ្យលេចលម្អ
ឧទាហរណ៍ អៃរ៉ាវិហារ (ប្រហែលជាហៅកាត់ខ្លីពីពាក្យឰរាវ័ណឬឰរាវ័តទេដឹង? ព្រោះវិហារខ្លះគេធ្វើទែនទយមានសណ្ឋានស្រដៀងនឹងរូបនាគឬរូបប្រមោយដំរីក៏មាន។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)