វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 159 / 169
-
អេឡិចត្រូដ នាម
បង្គោលក្នុងជនិតាមានពីរហៅថាប៉ូលវិជ្ជមាននិងអវិជ្ជមានដែលបង្កើតជាថាមពលអគ្គិសនីរវាងបង្គើលទាំងពីរនោះ
-
អេឡិចត្រូទស្សន៍ នាម
ឧបករណ៍វិទ្យាសាស្ត្រម្យ៉ាងសម្រាប់ពិសោធឱ្យដឹងពីវត្តមានបន្ទុកអគ្គិសនីនិងបញ្ជាក់ប៉ូលរបស់វា។ពាក្យសាមញ្ញគេហៅថាប៊ិកភ្លើង
-
អេឡិចត្រូនិក នាម
អ្វីៗដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យាដែលមានចរន្តអគ្គិសនីឌីជីថលម៉ាញ៉េទិកអុបទិកជាដើម។
-
អេឡិចត្រូម៉ាញ៉េទិក នាម
មែកធាងមួយនៃរូបវិទ្យាសិក្សាអំពីកម្លាំងអេឡិចត្រូម៉ាញ៉ទិកដែលកើតឡើងរវាងចុណ្ណភាគមានបន្ទុកអគ្គិសនី។
-
អេឡិចត្រូវិជ្ជមាន នាម
លក្ខណៈគីមីដែលបង្ហាញអំពីទំនោររបស់អាតូមក្នុងការបោះបង់គូអេឡិចត្រុងរបស់វា។
-
អេឡិចត្រូស្តាទិក នាម
ផ្នែកមួយនៃរូបវិទ្យាដែលសិក្សាអំពីបន្ទុកអគ្គិសនីនៅនឹង។
-
អេឡិចត្រូអវិជ្ជមាន នាម
លក្ខណៈគីមីដែលបង្ហាញអំពីទំនោររបស់អាតូមក្នុងការទាញយកគូអេឡិចត្រុងទៅជិតខ្លួនរបស់វា។
-
អេះ កិរិយាសព្ទគុណកិរិយា
ខ្វារស្រាលៗដោយចុងម្រាមដៃឬដោយក្រចកឱ្យបាត់រមាស់
-
អេះអុ ឧទានសព្ទ
សូរលាន់ចេញពីមាត់ប៉ុន្តែមិនឮជាសម្ដីថាអ្វី, សូរនិយាយមិនចេញសំឡេង, សូរសម្ដីមនុស្សគ
-
អេះអុញ កិរិយាសព្ទ
( ម . ព . អេះអុះ )។
-
អេះអុះ គុណកិរិយា
ត្រេះត្រុះដោយទាល់គំនិតឬទាល់សម្ដី, ទាល់សេចក្ដីឆ្លើយឬក៏ដោយអផ្សុកចង់ក្រោកចង់ចេញប៉ុន្តែមិនហ៊ានព្រោះខ្លាចឬព្រោះញញើតជាដើម
-
អេៈអុ ឧទានសព្ទ
សូរលាន់ចេញពីមាត់ប៉ុន្តែមិនឮជាសម្ដីថាអ្វី, សូរនិយាយមិនចេញសំឡេង, សូរសម្ដីមនុស្សគ
-
អេ៎ប ឧទានសព្ទ
( ម . ព . អេប!)។
-
អែ គុណកិរិយាគុណនាម
ដែលជជែកគ្នាច្រើននាក់ឮតែសូរសព្ទមិនប្រាកដជាថាអ្វីឬមិនច្បាស់ថាសម្ដីអ្នកណាជាអ្នកណា
-
អែក នាម
( ម . ព . ឯក១)។
-
អែកង៉ាវ នាម
ឈ្មោះឯកខ្លែងមួយប្រភេទមានស្លាបឥតមានសាយធ្វើដោយស្លឹករឹតសកឱ្យស្ដើងចងភ្ជាប់នឹងចុងដងឮសូររនង៉ាវ។
-
អែងអោង គុណកិរិយាគុណនាម
ដែលបញ្ចេញឫកឬឥរិយាបថដើរក្រអឺតក្រអោង
-
អែន គុណនាម
( ម . ព . អ៊ែន )។
-
អែនអន គុណកិរិយាគុណនាម
ដែលរេឬពត់ខ្លួនងាកឆ្វេងងាកស្ដាំយឺតៗ
-
អែប កិរិយាសព្ទ
ផ្ទាប់លាក់ខ្លួនប្របឬពួនបំបៀតខ្លួនប្រប
-
អែបជិត
ផ្គាប់ផ្គុនដើម្បីឱ្យជិតដិតទុកចិត្តជឿស្ដាប់។
-
អែបនែប
អែបជិត, អែបស៊ប់, ដាក់ផ្អបឬស៊ែមឱ្យជិតជាប់គ្នា។
-
អែបអប
( ព . ប្រ .) ផ្គាប់ផ្គុនរណេបរណិបដើម្បីឱ្យជិតស្និទ្ធស្នាល, ឡែបឡប
-
អែបអាង កិរិយាសព្ទ
អែបយកជាអាង, យកជាទីពឹងឬជាទីពំនាក់។
-
អែម គុណនាម
ផ្អែម។
-
អែមផ្លែម នាម
ប្រដាប់បង្កើតភ្លើងមួយប្រភេទធ្វើដោយឈើខ្លឹមសាច់ជិតឬដោយភ្លុក, ដោយស្នែងមានរាងស្រដៀងគ្នានឹងត្បាល់បុកស្លា, មានស្នូលសម្រាប់ដាក់ប៉ុយគឬប៉ុយទន្សែនៅត្រង់ចុងបំផុតខាងក្រោម, ប្រើទះនឹងបាតដៃឱ្យទង្គិចគ្នាកើតជាភ្លើងឆេះប៉ុយ
-
អែមឱជ នាម
ឱជារសផ្អែម, ឱជៈផ្អែម
-
អែមឱជា
( ម . ព . អែមឱជ )។
-
អែលអល គុណកិរិយា
ងីកងាកៗយឺតៗ; ទ្រែលទ្រល
-
អែលអ៊ល គុណកិរិយា
( ម . ព . អែលអល )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។