អែមឱជ
អត្ថន័យ
-
1
នាម
ឱជារសផ្អែម, ឱជៈផ្អែម
ឧទាហរណ៍ (ព.កា.) ស្វាយនោះមានអែមឱជាជាងស្វាយនានាគួរនាំគ្នាដាំឱ្យច្រើន។បើដាំនឹងបានចម្រើនទ្រព្យធនកើតកើនក្រវើនដាំទៅកុំខ្ជិល។កុំឱ្យរបររេចរិលព្រោះតែការខ្ជិលរមិលពុំឃើញទ័លក្រ។ (ព.កា.) ចំណីអែមឱជអ្នកផងបាមោជ្ជចាប់ចិត្តរាល់គ្នាដោយសារអ្នកធ្វើគេបានសិក្សារៀនក្នុងសាលាមានគ្រូជំនាញ។នារីនានាគួររៀនវិជ្ជាមេផ្ទះកុំគ្រាញកុំក្រាញខ្ជិលរៀនអៀនប្រៀនទូញទាញខ្លៅពេករែងលាញកេរ្តិ៍ឈ្មោះមេផ្ទះ។ទោះបីខ្លួនធំវ័យពេញក្រមុំក៏គួររូតរះរៀនធ្វើចំណីឱ្យចេះជ្រៅជ្រះនឹងមានតេជះឱ្យកើតទ្រព្យធន។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)