វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 157 / 169
-
អូ៎ះ ឧទានសព្ទ
( ម . ព . អូះ!)។
-
អួ គុណនាម
អាក្រក់, គម្រក់, គគ្រក់; អាប់អន់
-
អួត កិរិយាសព្ទ
និយាយលើកសរសើរ, ប្រកាសគុណ, ប្រកាសសេចក្ដីល្អឱ្យអ្នកដទៃស្ដាប់ឬនិយាយលើកបំផ្លើសលើសហេតុឱ្យគេស្ងើច
-
អួតអាង កិរិយាសព្ទ
អួតផងអាងផងឬអួតមានអាង។
-
អួទីនួ គុណនាមគុណកិរិយា
( ព . សា .) អាក្រក់ក្រៃពេក, គម្រិងគម្រាំង, គ្រោតគ្រាត, គគ្រីគគគ្រាត
-
អួន នាម
នេសាទុបករណ៍មួយប្រភេទមានក្រឡាដូចសំណាញ់មានសណ្ឋានវែងមានកំសួលបណ្ដែតសម្រាប់ដាក់រាយក្នុងទឹកជ្រៅឱ្យជាប់ត្រី។
-
អួល កិរិយាសព្ទ
ស្ទះខ្យល់ក្នុងបំពង់ក ( ដោយលេបភោជនាហារឬទឹកជាដើម )
-
អួលអាក់
ក្ដួលៗរអាក់រអួលចិត្ត
-
អួសៗ ឧទានសព្ទ
សូរគោឈ្មោលយំកម្ទររកគ្នា។
-
អួអាប់
មើលក្នុងពាក្យអាប់គុ .។
-
អើ គុណកិរិយា
ពាក្យឆ្លើយទទួលព្រម, អនុលោមតាម, មិនទទឹងទាស់ឬឆ្លើយឆ្លងតបសម្រាប់អ្នកធំនិយាយទៅរកអ្នកតូចឬសម្រាប់មនុស្សស្មើភាពនិយាយរកគ្នា
-
អើក៏ ឧទានសព្ទ
ដូច្នេះក៏, យ៉ាងហ្នឹងក៏
-
អើចុះ ឧទានសព្ទ
រួចចុះ? មើលហ៏?
-
អើត កិរិយាសព្ទ
ដកកមើលឬដកទាំងខ្លួនទាំងកងើតមើល
-
អើតងើត
អើតមើលនេះហើយមើលនោះទៀតរឿយៗ
-
អើតអើម កិរិយាសព្ទ
អើតៗញញើតញញើមងាកឆ្វេងងាកស្ដាំងាកនាយងាកអាយឬអើតៗឡេមឡឺមចេញមិនចេញចូលមិនចូល
-
អើតែមាត់
ព្រមតែមាត់ ( ចិត្តមិនព្រម )។
-
អើបឡើប កិរិយាសព្ទ
ទើបមកដល់ក្រោយគេហើយសម្ដែងអាការអើតអើមៗដោយមិនទាន់បានកិច្ចការធ្វើនឹងគេឬមិនទាន់ស៊ប់ក្នុងទីប្រជុំឬក៏ទើបមកដល់ក្នុងវេលាដែលគេជិតលែងធ្វើកិច្ចការនោះហើយ
-
អើពើ កិរិយាសព្ទ
យកចិត្តទុកដាក់; គោរព, មានអាទរភាព, ប្រុងប្រយ័ត្ន; នឹកនា, នាំពា; ទំនុកបម្រុង
-
អើយ ឧទានសព្ទ
ពាក្យសម្រាប់កែមស៊ែមពីខាងចុងពាក្យអាលបនៈដែលគួរប្រកបប្រើឱ្យមានសំឡេងវែងស្រួលមាត់
-
អើហ្ន៎
យីហ្ន៎!
-
អើឬទេ
ព្រមឬទេ?
-
អៀ នាម
ឈ្មោះរោគមួយប្រភេទកើតនាភ្នែកធ្វើទុក្ខភ្នែកឱ្យមានកន្ទុយថ្លែននិងពពឹកឱ្យភ្នែកពព្រៀកជានិច្ចជាជំងឺរ៉ាំរ៉ៃទាំងជារោគងាយឆ្លងពីអ្នកម្នាក់ទៅអ្នកដទៃផងទៀត។ — ភ្នែកកើតអៀឬអៀស៊ីភ្នែក, ភ្នែកអៀស៊ី។រោគអៀស៊ីភ្នែកគ្រូពេទបច្ចេក- ទេសហៅថាជំងឺត្រាកូមងាយឆ្លងពីគ្នាគួរបុត្រធីតាប្រយ័ត្នខ្លាចឆ្លង។ (ព.កា.) ឱ្យងាយចាំហើយប្រយ័ត្នកុំឱ្យរោគអៀស៊ីភ្នែកឆ្លងច្រើនតែក្មេងៗដែលវារួមលេងចូលគ្នាម្ដងៗក្មេងម្នាក់មានរោគ -ត្រាកូមចម្លងដោយការទាក់ទងគ្នាវានោះឯង។វាឆ្លងងាយណាស់ទោះចាស់និងចាស់ក៏ឆ្លងស្ដែងៗលុះតែពេទ្យភ្នែកទើបអាចថ្លាថ្លែងប្រាប់ហេតុនេះឯងឱ្យអស់សង្ស័យ។
-
អៀង កិរិយាសព្ទនាម
ផ្អៀង។ពាក្យទំយើនិយាយទៅរកកូនតូចដោយថ្នម
-
អៀន កិរិយាសព្ទនាម
ដង្កូវល្អិតៗកើតនៅក្នុងក្រពះអាហារកាលណាចេញមកតាមឧច្ចារមគ្គបណ្ដាលឱ្យរមាស់ឆៀបៗរឿយៗ
-
អៀនខ្មាស កិរិយាសព្ទ
អៀនផងខ្មាសផង។
-
អៀនខ្លួន
អៀនរឹងខ្លួន, នឹករឹងខ្លួន។
-
អៀនបាប
អៀនចំពោះបាបគឺរួញចិត្តគំនិតមិនហ៊ានធ្វើបាប។
-
អៀនប្រៀន គុណនាម
ដែលអៀនអៀរមមៀរ, អៀនមូរមុខ, ក្រអឹមក្រអៀម
-
អៀនមាត់
( ម . ព . ខ្មាសមាត់ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។