រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

អៀ

នាម

អត្ថន័យ

  1. 1

    នាម

    ឈ្មោះ​រោគ​មួយ​ប្រភេទ​កើត​នា​ភ្នែក​ធ្វើ​ទុក្ខ​ភ្នែក​ឱ្យ​មាន​កន្ទុយ​ថ្លែន​និង​ពពឹក​ឱ្យ​ភ្នែក​ពព្រៀក​ជានិច្ច​ជា​ជំងឺ​រ៉ាំរ៉ៃ​ទាំង​ជា​រោគ​ងាយ​ឆ្លង​ពី​អ្នក​ម្នាក់​ទៅ​អ្នក​ដទៃ​ផង​ទៀត​។ — ភ្នែកកើតអៀ​ឬ​អៀស៊ីភ្នែក, ភ្នែកអៀស៊ី។​រោគអៀស៊ីភ្នែក​គ្រូពេទបច្ចេក- ទេសហៅថា​ជំងឺត្រាកូម​ងាយឆ្លងពីគ្នា​គួរបុត្រធីតា​ប្រយ័ត្នខ្លាចឆ្លង។ (ព.កា.) ឱ្យងាយចាំហើយប្រយ័ត្នកុំឱ្យរោគអៀស៊ីភ្នែកឆ្លង​ច្រើនតែក្មេងៗ​ដែលវារួមលេង​ចូលគ្នាម្ដងៗ​ក្មេងម្នាក់មានរោគ -ត្រាកូមចម្លង​ដោយការទាក់ទង​គ្នាវានោះឯង។​វាឆ្លងងាយណាស់​ទោះចាស់និងចាស់​ក៏ឆ្លងស្ដែងៗ​លុះតែពេទ្យភ្នែក​ទើបអាចថ្លាថ្លែង​ប្រាប់ហេតុនេះឯង​ឱ្យអស់សង្ស័យ។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម