វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 142 / 169
-
អាយ័ត កិរិយាសព្ទ
ហាមឬដាក់កំហិតយ៉ាងដាច់ខាតចំពោះអ្នកកាន់កាប់ឬអ្នកគ្រប់គ្រង
-
អារ កិរិយាសព្ទគុណនាម
កាត់, បំបែក, ច្រៀក, កាត់ផ្ដាច់, តម្រឹមដោយរណារ
-
អារកាត់ កិរិយាសព្ទ
( ព . ប្រ .) សម្រេចសេចក្ដីដោយកាត់ប្រមាណ, ដោយស្មាន
-
អារកូដ នាម
ស្ពាន់។
-
អារកូដម័យ
ដែលធ្វើដោយស្ពាន់, ដែលយកស្ពាន់ធ្វើ, ដែលជាស្ពាន់។
-
អារក្ខ នាម
ការបីបាច់, ការថែទាំឬមើលថែទាំ, ការគ្រប់គ្រង, ការកាន់កាប់រក្សា, ការថែរក្សាដោយយកចិត្តទុកដាក់; ដំណើរជួយរក្សាការពារ។ខ្មែរហៅខ្មោចល្បាក់សា, ខ្មោចមេមត់ឬបិសាច, អសុរកាយដែលកាន់កាប់ថាអារក្សសំដៅសេចក្ដីថា " ខ្មោចអ្នកបីបាច់រក្សា "
-
អារក្ខទេព នាម
( ម . ព . អារក្ខទេវតា )។
-
អារក្ខទេវតា នាម
ទេវតាអ្នកបីបាច់រក្សាមនុស្ស ( ហៅទេពារក្ខ, ទេវារក្ខឬរក្សក៏បានទេព្រ័ក្សក៏បាន )។
-
អារក្ខា នាម
ការជួយរក្សាការពារឱ្យបានសេចក្ដីសុខស្រួល, ការឃុំគ្រងរក្សាការពារអន្តរាយ, ការមើលថែទាំប្រយ័ត្នមិនឱ្យអន្តរាយកើតឡើងបាន
-
អារក្ស នាម
( ម . ព . អារក្ខ )។
-
អារក្សត្បាល់ នាម
ឈ្មោះល្បែងក្មេងមួយប្រភេទលេងក្នុងវេលាយប់ខែភ្លឺ, មានក្មេងម្នាក់ទទូរសំពត់អង្គុយលើត្បាល់ធំផ្កាប់ធ្វើជារូបអារក្ស, មានក្មេងច្រើននាក់អង្គុយព័ទ្ធជុំវិញច្រៀងទះដៃរាយទំនុក, ក្មេងដែលអង្គុយលើត្បាល់នោះធ្វើអាការកិរិយាដូចជាខ្មោចអារក្សចូល ( ជាល្បែងលំអក់ព័ណ៌, មានតែក្នុងសម័យពីដើម )។
-
អារក្សទឹក នាម
បិសាចអ្នករក្សាទឹក, ខ្មោចចាំទឹកឬខ្មោចទឹក។
-
អារក្សទេព
( ម . ព . អារក្ខទេវតា )។
-
អារក្សព្រៃ នាម
បិសាចរក្សាព្រៃ, ខ្មោចព្រៃ។
-
អារញ្ញ គុណនាម
ដែលកើតឬមានក្នុងព្រៃ; ដែលនៅក្នុងព្រៃ; ដែលជារបស់ព្រៃ; ដែលជាប់ទាក់ទងដោយព្រៃ។ខ្មែរច្រើនប្រើពាក្យអារញ្ញជាឋានន្តរនៃមន្ត្រីរដ្ឋបាលខែត្រក្រៅដែលមានព្រៃច្រើន, ដូចជាអារញ្ញសង្គ្រាម, អារញ្ញសេនាជាដើម។
-
អារញ្ញក គុណនាម
( ម . ព . អារញ្ញ )។
-
អារញ្ញកធូតង្គ នាម
ធូតង្គរបស់ភិក្ខុដែលត្រូវនៅតែក្នុងព្រៃ។
-
អារញ្ញកភិក្ខុ នាម
ភិក្ខុអ្នកនៅក្នុងព្រៃ ( ហៅភិក្ខុអារញ្ញិកក៏បាន )។
-
អារញ្ញកសេនាសនៈ នាម
សេនាសនៈក្នុងព្រៃ។
-
អារញ្ញការាម នាម
អារាមឬអាវាសក្នុងព្រៃ ( វត្តក្នុងព្រៃ )។
-
អារញ្ញកាវាស នាម
( ម . ព . អារញ្ញការាម )។
-
អារញ្ញផល នាម
ផ្លែឈើក្នុងព្រៃ ( ផ្លែឈើព្រៃ )។
-
អារញ្ញិក គុណនាម
( ម . ព . អារញ្ញ )។
-
អារណ្យ គុណនាម
ដូចគ្នានឹងអារញ្ញ, អារញ្ញក, អារញ្ញិក។
-
អារណ្យក គុណនាម
( ម . ព . អារណ្យ )។
-
អារតិ នាម
ការវៀរ, ការវៀរលែង; ការតម, ការកាន់ត្រណម។
-
អារតិភាព នាម
ភាពនៃអារតិ។
-
អារនីយកម្ម នាម
( វេជ្ជ .) វិធីសាស្ត្រធ្វើឱ្យមានភាពអារដល់បុរសឬស្ត្រី
-
អារម្ងើក
( ព . ម .); ( ព . ទ្រ .)។
-
អារម្ភ នាម
ការប្រារព្ធ, ការតាំងផ្ដើមឬផ្ដួចផ្ដើម; ការរៀបរប; ដំណើរចាប់ផ្ដើមការ, ចាប់ធ្វើការឬចាប់ការ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។