អារ
កិរិយាសព្ទគុណនាម
អត្ថន័យ (2)
-
1
កិរិយាសព្ទ
កាត់, បំបែក, ច្រៀក, កាត់ផ្ដាច់, តម្រឹមដោយរណារ
ឧទាហរណ៍ អារឈើ, អាររម្លំ, អារបំបែក, អារច្រៀក, អារផ្ដាច់, អារតម្រឹម។
-
2
គុណនាម
ដែលកាត់ផ្ដាច់ប្រយោជន៍ដែលខ្លួនត្រូវបានគឺប្រយោជន៍ខាងការបន្តពូជពង្សនិងមាតាបិតុបដ្ឋាន។អារនេះជាពាក្យហៅគូស្វាមីភរិយាដែលឥតកូនគឺដែលមិនធ្លាប់មានកូនសោះ, ហៅថាស្រីអារ, ប្រុសអារ, អារទាំងពីរនាក់ប្ដីប្រពន្ធ, មេគោអារ ( ស្រីអារ ( ព . ខ្ព .) ថាវញ្ឈា )។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)