វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 136 / 169
-
អាប់រស្មី គុណនាម
ដែលទន់ខ្សោយថយរស្មី; អន់រស្មី។
-
អាប់រុបស្យុង នាម
( ម . ព . បំណាក់ជាពីរ )។
-
អាប់រេអាក់ស្យុង នាម
សភាពចិត្តរបស់អ្នកមានវិបត្តិផ្លូវចិត្តដែលកើតឡើងវិញនូវស្មារតីចង់ចំាចំពោះហេតុការណ៍ដែលបានភ្លេចបាត់ពីពេលកន្លងមក។
-
អាប់សែ នាម
( វេជ្ជ .) ការបង្កខ្ទុះនៅក្នុងជាលិកាដែលរលួយខូចដោយសារមេរោគ។
-
អាប់ស៊ីស នាម
x កូអ័រដោណេ, ធាតុទីមួយនៃគូលំដាប់ណាមួយនៅក្នុងប្លង់កូអ័រដោណេ
-
អាប់ស្ទែស្យុង នាម
( វេជ្ជ .) ការលាងរបួសការសម្អាតរបួសដោយប្រើឱសថលាងរបួស។
-
អាប់ស្ទ្រីម នាម
សកម្មភាពទាក់ទងនឹងខ្សែច្រវាក់ផលិតកម្មដែលមានបុរេសនាការស្វែងរុករកការអភិវឌ្ឍនិងការធ្វើផលិតកម្ម។
-
អាប់អន់
ទន់ខ្សោយថយលម្អ។
-
អាប់អូន គុណនាម
ដែលអាប់អន់ទន់ទាប; ដែលខ្វះលម្អ, ខ្វះស្រីសួស្ដី; ថយថោក។
-
អាប់អួ កិរិយាសព្ទ
សុកមម៉ុកពុំស្អាត, ពុំស្រឡះ, កខ្វិកកខ្វក់, គគ្រិកគគ្រក់។
-
អាប់ឱន
( ម . ព . អាប់១)។
-
អាប័ណ នាម
( ម . ព . អាបណ )។
-
អាប័ទ នាម
គ្រោះកាច; អន្តរាយ; វិបត្តិ
-
អាពាធ នាម
ជំងឺ
-
អាពាធិក គុណនាម
ដែលមានជំងឺ
-
អាពាធិកា នាម
( ម . ព . អាពាធិក )។
-
អាពាហ៍ពិពាហ៍ នាម
មង្គលការគូបុរសស្ត្រីដែលបាននាំមកហើយនាំត្រឡប់ទៅវិញ ( ពីរលើក ) : តាមរូបសព្ទអាវាហ ( អាពាហ៍ ) ថា " នាំមក ", វិវាហ ( ពិពាហ៍ ) ថា " នាំត្រឡប់ទៅវិញ "; តាមអធិប្បាយក្នុងគម្ពីរកែសព្ទថាការនាំកូនស្រីមកខាងលំនៅកូនប្រុសហៅថាអាវាហៈ ( អាពាហ៍ ), ការនាំកូនប្រុសត្រឡប់ទៅខាងលំនៅកូនស្រីវិញហៅថាវិវាហៈ ( ពិពាហ៍ ); ប៉ុន្តែតាមទំនៀមខ្មែរត្រូវនាំកូនប្រុសមកខាងលំនៅកូនស្រីមុនហៅថាអាពាហ៍ ( ត្រូវធ្វើពីល្ងាច ), លុះដល់វេលាព្រឹកឡើងនាំកូនស្រីទៅឯរោងខាងកូនប្រុសវិញហៅថាពិពាហ៍; មង្គលការដែលបានធ្វើទាំងពីរបែបនេះទើបហៅថាមង្គលការអាពាហ៍ពិពាហ៍; បើបានធ្វើត្រឹមតែអាពាហ៍ហៅថាអាវាហមង្គល, បើធ្វើតែពិពាហ៍ហៅថាវិវាហមង្គល
-
អាពុក នាម
ឪ, ឪពុក, បិតា ( ឥណ្ឌាអាវុក āvuka)។
-
អាពៀស កិរិយាសព្ទ
ពាក្យខ្មែរសម័យបុរាណប្រើក្លាយឃ្លាតមកពីអាពេសដែលក្លាយមកពីសំ . អាវេឝ។
-
អាព័ទ្ធ គុណនាម
ដែលចងភ្ជាប់ឬចងរួតរឹត, ចងក្រៀក, ត្របែង; ដែលជាប់តៗមក។
-
អាភរណៈ នាម
គ្រឿងប្រដាប់កាយ, អលង្ករណ៍, អលង្ការ
-
អាភរណ៍ នាម
( ម . ព . អាភរណៈ )។
-
អាភស្សរ នាម
ឈ្មោះព្រហ្មលោកជាន់ទី៦ក្នុងឋានរូបព្រហ្ម១៦ជាន់
-
អាភស្សរព្រហ្ម នាម
( ព . ពុ .) ពួកព្រហ្មដែលកើតនៅក្នុងឋានអាភស្សរ ( កើតដោយផលនៃទុតិយជ្ឈាន )។
-
អាភស្សរៈ នាម
( ម . ព . អាភស្សរ )។
-
អាភា នាម
រស្មី, ពន្លឺរស្មី។
-
អាភាករ នាម
ព្រះអាទិត្យ។
-
អាភាគីមី នាម
( គីមី .) ផ្នែកមួយនៃគីមីវិទ្យាដែលសិក្សាអំពីប្រតិកម្មនៃពន្លឺ។
-
អាភាមណ្ឌល នាម
មណ្ឌលរស្មី
-
អាភាស នាម
ការនិយាយរកគ្នា, ការចរចាទៅវិញទៅមក, សន្ទនា; សុន្ទរកថា; សុភាសិត, ពាក្យទំនឹមទំនៀម។ ( សំ . បា . អាភាស ) រស្មី, ពន្លឺរស្មី, អាភា, ឱភាស។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។