រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

អាពាហ៍ពិពាហ៍

នាម

អត្ថន័យ

  1. 1

    នាម

    មង្គល​ការ​គូ​បុរស​ស្ត្រី​ដែល​បាន​នាំ​មក​ហើយ​នាំ​ត្រឡប់​ទៅ​វិញ ( ពីរ​លើក ) : តាម​រូប​សព្ទ​អាវាហ ( អាពាហ៍ ) ថា " នាំ​មក ", វិវាហ ( ពិពាហ៍ ) ថា " នាំ​ត្រឡប់​ទៅ​វិញ "; តាម​អធិប្បាយ​ក្នុង​គម្ពីរ​កែ​សព្ទ​ថា​ការ​នាំ​កូន​ស្រី​មក​ខាង​លំនៅ​កូន​ប្រុស​ហៅ​ថា​អាវាហៈ ( អាពាហ៍ ), ការ​នាំ​កូន​ប្រុស​ត្រឡប់​ទៅ​ខាង​លំនៅ​កូន​ស្រី​វិញ​ហៅ​ថា​វិវាហៈ ( ពិពាហ៍ ); ប៉ុន្តែ​តាម​ទំនៀម​ខ្មែរ​ត្រូវ​នាំ​កូន​ប្រុស​មក​ខាង​លំនៅ​កូន​ស្រី​មុន​ហៅ​ថា​អាពាហ៍ ( ត្រូវ​ធ្វើ​ពី​ល្ងាច ), លុះ​ដល់​វេលា​ព្រឹក​ឡើង​នាំ​កូន​ស្រី​ទៅ​ឯ​រោង​ខាង​កូន​ប្រុស​វិញ​ហៅ​ថា​ពិពាហ៍; មង្គល​ការ​ដែល​បាន​ធ្វើ​ទាំង​ពីរ​បែប​នេះ​ទើប​ហៅ​ថា​មង្គល​ការ​អាពាហ៍​ពិពាហ៍; បើ​បាន​ធ្វើ​ត្រឹម​តែ​អាពាហ៍​ហៅ​ថា​អាវាហ​មង្គល, បើ​ធ្វើ​តែ​ពិពាហ៍​ហៅ​ថា​វិវាហ​មង្គល

    ឧទាហរណ៍ បានរៀបមង្គលការអាពាហ៍ពិពាហ៍ពេញច្បាប់។ (ព.កា.) បញ្ជាក់សព្ទ​អាពាហ៍​និង​ពិពាហ៍​ថា​អាពាហ៍ប្រែថាការនាំមក​នូវប្រុសពន្លកជាគូភ្ងា​មកផ្ទះខាងស្រីតាមវេលា​ពិពាហ៍ថានាំស្រីទៅវិញ។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម