វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 13 / 169
-
អង្ករ នាម
គ្រាប់ស្រូវឬគ្រាប់ធញ្ញជាតិដែលបុកឬកិនយកអង្កាមឬយកសំបកចេញហើយ
-
អង្ករឈើព្រៃ នាម
អង្ករនិងអុសបន្លែជាដើម។
-
អង្ករដើម នាម
អង្ករដែលសម្រាំងយកសុទ្ធតែល្អឥតបាក់គ្រាប់។
-
អង្ករលីង នាម
អង្ករដែលលីងឱ្យខ្លោចប្រើជាគ្រឿងផ្សំអាហារ។
-
អង្ករសម្រិត នាម
អង្ករដែលស្រិតរួចហើយ។
-
អង្ករសម្រូប នាម
អង្ករដែលគ្រាន់តែបុកឬកិនយកអង្កាមចេញនៅមិនទាន់ស្រិត។
-
អង្កវិទ្យា នាម
វិទ្យាលេខ, វិជ្ជានព្វន្ត។
-
អង្កា នាម
លេខឬអក្សរដែលសរសេរឬចាររៀងតាមលំដាប់មិនឱ្យច្រឡំទំព័រ, លេខទំព័រឬអក្សរប្រាប់ទំព័រ
-
អង្កាញ់ កិរិយាសព្ទនាម
ឈ្មោះឈើមួយប្រភេទផ្កាលឿងខ្លឹមខ្មៅមានរសល្វីង, ផ្កានោបឬក្រពុំស្រុសហើយពូតច្របាច់យករសល្វីងចេញខ្លះប្រើជាបន្លែស្លបានរាប់អានថាជាថ្នាំរម្ងាប់រោគផង
-
អង្កាន់ នាម
គ្រាប់ស្រូវដែលបុកឬជាន់មិនទាន់របកសំបកចេញនៅសល់ខ្លះបន្តិចបន្តួចលាយជាមួយនឹងអង្ករដែលអុំយកអង្កាមនិងកន្ទក់ចេញហើយ
-
អង្កាប់អង្កើ គុណកិរិយា
ដែលរអាក់រអួលឬទទាក់ទទាមនាំឱ្យពិបាកច្រើនលើកច្រើនដង
-
អង្កាម នាម
សំបកគ្រាប់ស្រូវដែលរបកចេញ, សំបកអង្ករ
-
អង្កាល់ គុណកិរិយា
កាលណា, វេលាណា ( ពាក្យសួរឬពាក្យឆ្ងល់ )
-
អង្កាល់ដែល គុណកិរិយា
កាលដែល
-
អង្កាល់ណា គុណកិរិយា
កាលណា
-
អង្កាំ នាម
គ្រាប់មូលតូចឬល្អិតមានប្រហោងដោតខ្សែបាន, ធ្វើដោយកែវ, ដោយមាសជាដើម; សម្រាប់ប្រើជាកម្រងឬប៉ាក់វិចិត្រការផ្សេងៗឬក៏ប្រើជាគ្រឿងប្រដាប់កាយស្ត្រីក៏មាន
-
អង្កឹ នាម
សម្ដីបដិសេធក្លាយមកពីអង្គឺ " មិន, ពុំ, ឥត " ជាសម្ដីអ្នកស្រុកក្រៅឆ្ងាយនៅចុងកាត់មាត់ញកពួកខ្លះបើអ្នកដែលមិនធ្លាប់ឮក៏ពុំអាចដឹងជាថាអ្វី
-
អង្កឹក គុណកិរិយា
ត្រឹកៗញាប់ជើងមិនឈប់
-
អង្កឺល គុណកិរិយា
ដែលងក់ងើបៗខិតចូលបន្តិចៗរឿយៗ; ដែលកម្រើកខ្ពស់ទាបៗរឿយៗ
-
អង្កុក គុណកិរិយាគុណនាម
ដែលងក់ងើបៗបន្តិចៗរឿយៗ
-
អង្កុញ កិរិយាសព្ទ
បង្រួញជើងឬដៃចូល
-
អង្កុញចិត្ត កិរិយាសព្ទ
( ព . ប្រ .) បង្រួញចិត្ត, បន្ថយគំនិត។
-
អង្កុល គុណកិរិយាគុណនាម
ដែលដើរបន្ទន់កាយឱនក្ងុលជើងញាប់ៗ
-
អង្កុស នាម
កង្វេរ ( ខ្មែរប្រើជា ( រ . ស .)
-
អង្កូរ នាម
ពន្លក; ទំពាំង; លំពង់; ខ្នែងខ្ចី។
-
អង្កួច កិរិយាសព្ទ
ផ្លុំស្នែងជាបទឮសូរតិចៗខ្លាំងៗរលាក់រលែកគួរឱ្យស្រណោះឬស្រងេះស្រងោច
-
អង្កួចស្នែង កិរិយាសព្ទ
( ម . ព . អង្កួច )។
-
អង្កួញ កិរិយាសព្ទ
បង្រួញដៃឬជើងរវៃចូលដើម្បីនឹងដាល់, តប់, ទាត់ធាក់
-
អង្កួញដី នាម
ឈ្មោះវល្លិមួយប្រភេទស្រដៀងនឹងវល្លិប្រេង
-
អង្កើក គុណកិរិយា
ដែលទូលអ្វីៗស្រាលៗដើរប្លើកៗ; ប្លើកៗ, ប្លើកចុះប្លើកឡើង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។