វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 12 / 169
-
អឃ៌ គុណនាម
ដែលមានតម្លៃ, ថ្លៃ, ថ្លៃថ្លាឬថ្លាថ្លៃ។
-
អង កិរិយាសព្ទ
គាំទ្រទប់ពីក្រោម, ត្រកងទប់
-
អង់ កិរិយាសព្ទ
រង់, រង់ចាំ, ឈប់ចាំ ( ពាក្យសាមញ្ញប្រើកាត់ខ្លីមកពីពាក្យបង្អង់ )
-
អង់គីឡូស នាម
( ម . ព . " គំនាំងសន្លាក់ ")។
-
អង់គ្លេស នាម
ជាតិមនុស្សកើតនៅក្នុងកោះមួយប៉ែកក្នុងទ្វីបអឺរ៉ុប
-
អង់ដូមេទ្រីត នាម
( វេជ្ជ .) រលាកភ្នាសក្នុងនៃស្បូនដៃស្បូនដែលមានលក្ខណៈស្រួចស្រាល់ឬរ៉ាំរ៉ៃជាពិសេសអាចកើតមានក្រោយពេលសម្រាលក្រោយពេលរលូតកូនឬក្រោយពេលដាក់កងក្នុងស្បូន
-
អង់ដូមេទ្រីយ៉ូម នាម
( វេជ្ជ .) ដុំពកស្លូតនៃភ្នាសក្នុងស្បូនដែលមានរាងមូលៗមានស្រោម។
-
អង់ដូមេទ្រីយ៉ូស នាម
( វេជ្ជ .) វត្តមានជាលិកាភ្នាសក្នុងស្បូននៅទីតាំងខុសប្រក្រតីដូចជានៅក្នុងដៃស្បួន (trompe de Fallope) សាច់ដុំស្បូន (myomètre) ឬនៅក្រៅស្បូនជាដើម។
-
អង់ដូម៉ែត្រ នាម
( ម . ព . ' ភ្នាសក្នុងស្បូន ')។
-
អង់តាកទិក នាម
ឈ្មោះទ្វីបមួយនៅកណ្ដាលប៉ូលខាងត្បូងមានទំហំជាង១៤លានគីឡូម៉ែត្រការ៉េដែលគ្របដណ្ដប់ស្ទើរតែទាំងមូលដោយទឹកកក
-
អង់តេរ៉ូសីអ៊ីដ នាម
( ម . ព . " ស្ពែម៉ាតូសូអ៊ីដ ")។
-
អង់តែន នាម
ឧបករណ៍ធ្វើអំពីលោហធាតុសម្រាប់ទទួលឬបញ្ជូនរលកសញ្ញា
-
អង់ត្រូប៉ូអ៊ីដ នាម
មានសណ្ឋានខាងក្រៅស្រដៀងមនុស្សព្រីម៉ាតថ្នាក់ខ្ពស់។
-
អង់ទីករ នាម
( វេជ្ជ .) ( ម . ព . អង្គបដិបក្ខ )។
-
អង់ទីតុកស៊ីន នាម
( ម . ព . " បដិវិសធាតុ ")។
-
អង់ទីប៉ូត នាម
( ភូមិ .) ទីកន្លែងមួយនៃផែនដីដែលឈមនឹងទីកន្លែងមួយទៀតតាមបន្ទាត់ផ្ចិត។
-
អង់ទីប្យូទិក នាម
( វេជ្ជ .) សារធាតុឱសថមានប្រភពពីធម្មជាតិឬពីសារធាតុគីមីឬការធ្វើសំយោគដែលមានសកម្មភាពអាចទប់ស្កាត់ការលូតលាស់ឬបំផ្លាញពពួកបាក់តេរីឬផ្សិត។ពាក្យសាមញ្ញច្រើនហៅថាថ្នាំផ្សះ
-
អង់ទីសែន នាម
សារធាតុម្យ៉ាងដែលជំរុញឱ្យមានការផលិតអង់ទីករនៅក្នុងរាងកាយ។
-
អង់ស៊ីម នាម
( ជីវ .) កាតាលីករជីវៈដែលជួយជំរុញល្បឿនប្រតិកម្មគីមីជីវៈ
-
អង់ស្យូស្ពែម នាម
( ជីវ .) រុក្ខជាតិមានផ្កាមានគ្រាប់ដែលការពារដោយសំបក។
-
អង់អាច គុណនាម
ដែលអាចហាន, ក្លាហាន, ឥតញញើត, ឥតក្រែង, ឥតភ្លឹក
-
អង្ក នាម
គ្រឿងសម្គាល់, គ្រឿងចំណាំ; ស្នាម, ស្នាមគំនូស; ត្រា, ស្នាមត្រា; លេខទំព័រឬអក្សរប្រាប់ទំព័រ, អង្កា ( ឱង្កា )។
-
អង្កត់ នាម
កន្ទុយឧសឬកំណាត់ឈើតូចខ្លី
-
អង្កត់ខ្មៅ នាម
ឈ្មោះឈើមួយប្រភេទសំបកខ្មៅស្លឹកជុកជិតស្រដៀងនឹងខ្ចាស់តែស្រួចៗបន្តិចជាងស្លឹកខ្ចាស់, គេច្រើនគាស់យកមកដាំក្នុងផើងថែទាំទុកជាគ្រឿងតាំង។
-
អង្កត់ត្រង់ នាម
( គណិត .) ផ្នែកនៃបន្ទាត់មួយដែលស្ថិតនៅចន្លោះចំណុចពីរនៅលើបន្ទាត់នោះ ( ក្នុងករណីខ្លះដោយរួមបញ្ចូលចំណុចទាំងពីរផង )។
-
អង្កត់ធ្នូ នាម
( គណិត .) អង្កត់មួយដែលភ្ជាប់ចំណុចពីរនៅលើខ្សែកោង។
-
អង្កត់ផ្ចិត នាម
( គណិត .) អង្កត់ធ្នូដែលកាត់ផ្ចិតនៃរង្វង់ឬស្វ៊ែមួយ។
-
អង្កន់ កិរិយាសព្ទ
អារដោយមុខកាំបិតឱ្យមុតជាស្នាមក្រឡាញជាសង្កាត់ៗ ( ច្រើនប្រើចំពោះតែត្រីស្រស់និងសាច់ស្រស់ )
-
អង្កបាលិកា នាម
ធាត្រី
-
អង្កបាលី នាម
( ម . ព . អង្កបាលិកា )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។