អង្កត់
នាម
អត្ថន័យ
-
1
នាម
កន្ទុយឧសឬកំណាត់ឈើតូចខ្លី
ឧទាហរណ៍ អង្កត់ឧស, អង្កត់ឈើ។ (ព.កា.) រូបប្រាណស្រស់ៗស្រាប់តែលោអស់ជីវិតសូន្យឈឹងជារូបស្ដឹងស្ដូកឥតផ្អូកឥតដឹងដេកផ្ងារសន្ធឹងដូចជាអង្កត់។អង្កត់ឧសឈើគេអាចយកធ្វើ- ការកើតតាមបទប្រើជានេះនោះតាមពេលក្រខ្សត់ឯរូបរលត់ឥតខ្លឹមសារឡើយ (ព.ពុ.)។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)