វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ឡ ពាក្យដែលផ្ដើមដោយ "ឡ" មាន 155 ពាក្យ
ទំព័រ 2 / 6
-
ឡាយព្រះហស្ដលេខា កិរិយាសព្ទ
( ម . ព . ឡាយព្រះហស្ដ )។
-
ឡាយឡុង កិរិយាសព្ទ
លក់របស់ដោយបើកឱកាសឱ្យអ្នកទិញដេញថ្លៃគ្នាអ្នកណាហ៊ានថ្លៃជាងគេបានអ្នកនោះ ( លក់ជារាជការឬដោយមានអនុញ្ញាតពីរាជការ )
-
ឡាវ នាម
បំពង់មានមាត់រីកប៉ែកខាងក្រោមស្ដួចរៀវតូចសម្រាប់ស៊កក្នុងមាត់ដបជាដើមចាក់ប្រេងឬទឹកកុំឱ្យហៀរចេញមកខាងក្រៅ
-
ឡាវហាវ នាម
ឈ្មោះគ្រឿងសម្លមួយប្រភេទនាំមកពីប្រទេសចិន; ប្រើជាគ្រឿងផ្សំថ្នាំក្ដៅក៏បាន។
-
ឡាស៊ែ នាម
ឧបករណ៍សម្រាប់ផលិតពន្លឺក្ដៅខ្លាំងដែលគេប្រើប្រាស់សម្រាប់កាត់លោហវត្ថុរឹងនិងសម្រាប់ការងារផ្នែកវេជ្ជសាស្រ្ត; រស្មីពន្លឺដែលចេញពីឧបករណ៍នេះ
-
ឡាំ នាម
បទភ្លេងឬបទទំនុកច្រៀងមានរយៈចង្វាក់ញឹករន្ថាន់
-
ឡាំង កិរិយាសព្ទនាម
បន្ទះឈើដែលវាយដែកគោលបោះភ្ជាប់មានរាងស្រដៀងនឹងហឹបបួនជ្រុងឬទ្រវែងបន្តិចសម្រាប់ដាក់អីវ៉ាន់ផ្សេងៗ
-
ឡាំងចោល កិរិយាសព្ទ
ដេរត្រង់ជាយសំពត់ដោយដៃឬដោយយន្តមិនក្បៀសត្រឡប់មុខព្រុយចូល
-
ឡាំងស៊ឹង នាម
ឈ្មោះឆ្នាំងចំហុយមួយប្រភេទមានពីរឬច្រើនជាន់សម្រាប់ចំហុយនំត្រីសាច់ផ្សេងៗ
-
ឡាំថូន នាម
ឈ្មោះបទភ្លេងនិងចង្វាក់រាំមួយបែបដែលមានប្រគំដោយស្គរដី
-
ឡាំបាដា នាម
ឈ្មោះចង្វាក់ភ្លេងមួយបែបមានដើមកំណើតនៅប្រទេសប្រេស៊ីលដែលគូរាំប្រុសស្រីទាំងពីរនាក់កាន់ដៃគ្នាជាប់និងបង្វិលខ្លួនយ៉ាងរហ័ស។
-
ឡាំប៉ា កិរិយាសព្ទ
ទម្លាប់ក្រាញតឹងទារពុំលែងឬរំអុក, ទទូច, ក្រាញមិនទៅណា
-
ឡាំលាវ នាម
ឈ្មោះបទភ្លេងនិងចង្វាក់រាំមួយបែបមានដើមកំណើតនៅប្រទេសឡាវ
-
ឡាំសាំ គុណកិរិយាគុណនាម
ផ្ដាស, ផ្ដេសផ្ដាស
-
ឡិកឡក់ គុណកិរិយាគុណនាម
ដែលនិយាយភាសារបស់ខ្លួនមិនទាន់ច្បាស់ ( ព្រោះនៅជាក្មេងតូច )
-
ឡិងឡង់ គុណនាមគុណកិរិយា
ដែលធ្វើភ្នែកមូលក្រឡង់គ្រលៀសប្រស្រីរឿយៗដោយអាការឆ្ងល់ខ្លាំងឬភ័យខ្លាំងឬក៏ព្រោះជាប់កុនជាប់ដំណើរ
-
ឡិងឡាំង កិរិយាសព្ទគុណនាម
ស្រឡាំងកាំង, អាំងឡាំង, គាំងស្មារតី
-
ឡិច នាម
( ម . ព . លិច២)។
-
ឡិន នាម
ចៅទួត។ខ្មែរប្រើស្ទើរជាបរិវារសព្ទសម្រាប់និយាយបានតែផ្សំជាមួយនឹងពាក្យចៅថាចៅឡិនគឺចៅទួតឬចៅដែលជាប់ក្រសែញាតិឆ្ងាយទៅហើយ
-
ឡិបឡុប គុណកិរិយាគុណនាម
ឡុបៗញ័រមាត់ញ័រកមិនសូវច្បាស់លាស់
-
ឡិមឡុម គុណកិរិយាគុណនាម
ដែលចាប់ចុងព្រយុងដើមស្រមូលប្រឡិមប្រឡុំ
-
ឡិមឡុំ គុណនាមគុណកិរិយា
( ម . ព . ឡិមឡុម )។
-
ឡឹប កិរិយាសព្ទ
លួចកិបបន្លំលាក់ទុកខ្លះ, កិបបំបាត់យកខ្លះ។និយាយថាស៊ីឡឹបក៏បាន
-
ឡឹមៗ គុណនាម
ក្រឡឹមឬកំប្លឹមចេញចូលៗបន្តិចៗឬខ្ពស់ៗទាបៗ
-
ឡឺកូរ៉េ នាម
( ម . ព . ធ្លាក់ស )។
-
ឡឺកូស៊ីត នាម
( ម . ព . គោលិកាស )។
-
ឡឺត គុណនាម
ដែលតម្លើងឫកឬលេងឫកហួសភាពខ្លួន, ដែលសម្ដែងឫកពាឬអាការកិរិយាខ្ពស់ហួសប្រមាណខ្លួន
-
ឡឺនឡង់ គុណនាមគុណកិរិយា
ដែលបើកភ្នែកធំធ្វើក្រឡង់ដោយអាការឆ្ងល់ខ្លាំងឬភ័យខ្លាំងឬក៏ព្រោះជាប់កុនជាប់ដំណើរ
-
ឡឺម គុណកិរិយា
ដែលបង្ហាញមុខឱ្យឃើញមួយភ្លែតៗ; ដែលចួនឃើញចួនបាត់ឬភ្លាមឃើញភ្លាមបាត់
-
ឡឺមៗ គុណកិរិយា
( ម . ព . ឡឺម )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។