ឡិន
អត្ថន័យ
-
1
នាម
ចៅទួត។ខ្មែរប្រើស្ទើរជាបរិវារសព្ទសម្រាប់និយាយបានតែផ្សំជាមួយនឹងពាក្យចៅថាចៅឡិនគឺចៅទួតឬចៅដែលជាប់ក្រសែញាតិឆ្ងាយទៅហើយ
ឧទាហរណ៍ (ព.កា.) ត្រកូលញាតិផៅពីកូនដល់ចៅរៀងដល់ចៅឡិនគួរប្រុងប្រយ័ត្នកុំឱ្យហោចហិនគំនិតឱ្យឆ្អិនកុំឱ្យឃ្លៀងឃ្លាត។ពូជពង្សធ្លាប់ខ្ពស់ធ្លាប់មានស័ក្ដិយសត្រូវរក្សាជាតិកុំធ្វើលែនលនឱ្យបង់មារយាទត្រូវយោងវង្សញាតិដោយក្ដីឃ្មាតខ្មី។ខ្លួនបានធំថ្កើងកុំឱ្យចើងម៉ើងឱ្យញាតិប្រុសស្រីគេធុញគេទ្រាន់គេស្អប់មិនស្ដីសូវបង់អ្វីៗកុំឱ្យបង់ឈ្មោះ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)