វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ហ ពាក្យដែលផ្ដើមដោយ "ហ" មាន 730 ពាក្យ
ទំព័រ 17 / 25
-
ហេតុវាទី
( ម . ព . ហេតុវាទិន )។
-
ហេតុវិជ្ជា
វិជ្ជាដែលត្រិះរិះរកឱ្យឃើញតាមហេតុ ( តក្កវិជ្ជា )
-
ហេតុវិទ្យា
( ម . ព . ហេតុវិជ្ជា )។
-
ហេតុសាស្ត្រ
( ម . ព . ហេតុវិទ្យា )។
-
ហេតុអ្វី គុណកិរិយា
ពាក្យសម្រាប់សួរឱ្យដឹងហេតុផលដំណើរដើមចមអ្វីមួយ
-
ហេបៗ គុណនាមគុណកិរិយា
ដែលដុនដាបកម្លាំងមានដង្ហើមខ្សោយតិចៗ
-
ហេម នាម
មាស ( សុវណ្ណ )។
-
ហេមការ
អ្នកធ្វើមាស, ជាងមាស។
-
ហេមការកៈ
( ម . ព . ហេមការ )។
-
ហេមការិកា
( ម . ព . ហេមការ )។
-
ហេមគិរី
ភ្នំមាស; ភ្នំដែលកើតមាស។
-
ហេមន្ត នាម
ឈ្មោះរដូវមានទឹកសន្សើម, រដូវរងា
-
ហេមន្តកាល
កាល, រដូវ, សម័យមានទឹកសន្សើម ( ម . ព . រដូវ )។
-
ហេមន្តជីព នាម
( ជីវ .) ការក្រាំងនៃសត្វប្រភេទខ្លះនៅសិសិររដូវដូចជាថនិកសត្វរទច្ឆេទី ( កកេរ ) ក្រាំងនៅរដូវរងា។រទច្ឆេទីថនិកសត្វក្រាំងក្នុងរដូវរងាហើយចេះធ្វើសំបុកដោយមែកឈើដូចជាប្រមាកណ្ដុរនិងប្រចៀវជាដើម។
-
ហេមន្តរដូវ
( ម . ព . ហេមន្តកាល )។
-
ហេមន្តសម័យ
( ម . ព . ហេមន្តកាល )។
-
ហេមពាន្ត នាម
( ម . ព . ហិមពាន្ត )។
-
ហេមម័យ
ដែលធ្វើដោយមាស។
-
ហេមវតី នាម
ស្ត្រីជាបុត្រីនៃហិមវ័តគឺនាងឧមា ( ម . ព . ហិមវ័តផង )។
-
ហេមវា នាម
( ម . ព . ហិមពាន្ត )។
-
ហេមវិចិត្រ
ដែលវិចិត្រដោយមាស; ដែលទឹបមាស។
-
ហេមវ័ត នាម
( ម . ព . ហិមៈ )។
-
ហេមវ័ន្ត នាម
( ម . ព . ហិមពាន្ត )។
-
ហេមហង្ស
ហង្សមាស; ហង្សដែលមានសម្បុរស្លាបដូចមាស។
-
ហេមាទ្រិ នាម
ហេមគិរីឬសុវណ្ណគិរី, សុព័ណ៌បព៌ត; ( ភ្នំព្រះសុមេរុ )។
-
ហេម្បូពាន្ត នាម
( ម . ព . ហិមពាន្ត )។
-
ហេរញ្ញិក នាម
អ្នករក្សាប្រាក់ឬអ្នករក្សាមាសប្រាក់, អ្នកទុកដាក់ប្រាក់; អ្នកកាន់កាប់ប្រាក់; នាយឃ្លាំងប្រាក់។
-
ហេរញ្ញិកា នាម
( ម . ព . ហេរញ្ញិក )។
-
ហេរិក នាម
អ្នកស៊ើប, ចារបុរស; អ្នកសម្ដែងសេចក្ដីស្និទ្ធស្នាលដើម្បីស៊ើបយកការណ៍ពិត។ ( ព . កា .) ថា
-
ហេរិកា នាម
( ម . ព . ហេរិក )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។