ហេមាទ្រិ
អត្ថន័យ (2)
-
1
នាម
ហេមគិរីឬសុវណ្ណគិរី, សុព័ណ៌បព៌ត; ( ភ្នំព្រះសុមេរុ )។
-
2
ឈ្មោះប្រាសាទថ្មបុរាណមួយខ្ពស់ត្រដឹមមានសណ្ឋានស្រដៀងនឹងភ្នំយ៉ាងតូចនៅក្នុងកំពែងមហានគរ ( នគរធំ ) ខាងទិសប៉ែកពាយ័ព្យនៃប្រាសាទបាយ័ន ( ក្នុងខែត្រសៀមរាប )។ប្រាសាទហេមាទ្រិ " ប្រាសាទភ្នំមាសឬប្រាសាទសុមេរុ " នេះព្រះបាទឧទយាទិត្យវរ្ម័ន ( មហាក្សត្រខ្មែរក្នុងសម័យមហានគរ ) ទ្រង់ចាត់ការឱ្យកសាងក្នុងរវាងសតវត្សរ៍ទី១៦និងទី១៧នៃពុទ្ធសករាជ ( ព . ស . ១៥៩២ដល់១៦០៨); សព្វថ្ងៃនេះហៅប្រាសាទបាពួន។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)