វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ហ ពាក្យដែលផ្ដើមដោយ "ហ" មាន 730 ពាក្យ
ទំព័រ 1 / 25
-
ហ នាមឧទានសព្ទ
តួអក្សរទី៦ក្នុងសេសវគ្គឬអវគ្គនៃអក្ខរក្រមព្យញ្ជនៈខ្មែរ។តួអក្សរនេះមានឈ្មោះថាហមានអក្ខរសូរអន្តរជាតិ [h] ព្យញ្ជនៈសូរមាត់មានទីបន្លឺនៅដើមកនិងជាសូរត្រដុសអឃោសៈ។
-
ហក គុណនាម
ដែលរើសាឡើងវិញ, ដែលរើរឹតឡើងវិញ
-
ហក់ កិរិយាសព្ទ
ធ្លាក់ពីលើដាំក្បាលចុះមកក្រោមដូចគេច្រាន
-
ហក់លោត
( សំនួន .) ប្រឹងធ្វើអ្វីដែលហួសពីសមត្ថភាព
-
ហង សព្វនាម
មេ, ឯង។ពាក្យសម្រាប់អ្នកធំឬចាស់និយាយទៅរកស្រីដែលតូចទាបជាងខ្លួនឬនិយាយដោយស្មោះស្មើទៅរកស្រីស្មើភាពនឹងខ្លួន
-
ហង្ស នាម
ក្ងានព្រៃ។បក្សីពួកសកុណជាតិមានក្រញាំជើងព្រែកជាប់គ្នារូបរាងដូចក្ងានប៉ុន្តែមានចំពុះរៀវស្រួចខាងចុងបន្តិចមានកមូលវែងច្រើនតែមានសម្បុរស្លាបសភ្លឺឬសម្បុរស្លាបលឿងក៏មានខ្លះហៅថាសុវណ្ណហង្ស, ជាសត្វហើរបានខ្ពស់ត្រដែតកាត់ឆ្លងទីឆ្ងាយៗចូលចិត្តហើរចុះហែលទឹករកចំណីក្នុងទឹកវាហែលទឹកពង់កវាសមណាស់, មើលទៅឃើញខ្ញង់គួរពេញចិត្តចង់គយគន់, ហេតុនេះបានជាមានកាព្យបុរាណថាល្អនេះពេញល្អគន់មើលទៅកមូលដូចកហង្សគន់មើលទៅមុខមុខមូលក្រឡង់គួរឱ្យតែចង់មើលហើយមើលទៀត។មានកវីនិពន្ធក្នុងគម្ពីរលោកនីតិថាថីរមតិបុ, ខុរមតិធំ, ហឹរមតិបំ, ហំរមតិបោ " ស្ត្រីត្រេកអរចំពោះបុរស, ភិក្ខុមានសីលស្រស់ត្រេកអរចំពោះធម៌, ក្របីត្រេកអរចំពោះភក់ថាបវរ, សត្វហង្សនិករត្រេកអរចំពោះស្រះឈូក "។សត្វហង្សនេះច្រើនកើតមាននៅក្នុងប្រទេសមានអាកាសធាតុត្រជាក់ល្មមជាសត្វព្រៃពុំមែនជាបសុសត្វទេ។មានចាស់ទុំខ្លះនិយាយតំណាលថាក្នុងប្រទេសកម្ពុជាយើងសម័យពីដើមនៅខែត្រកំពង់សោម ( ខេត្តព្រះសីហនុសម័យបច្ចុប្បន្ន ) មានហ្វូងសត្វហង្សហើរមកចុះលេងទឹកម្ដងៗដែរ, ប៉ុន្តែក្នុងសម័យបច្ចុប្បន្ននេះពុំដែលបានឮគេនិយាយថាមានហង្សទេ។
-
ហង្សគតិ
ដំណើរនៃហង្ស, ដែលមានលំនាំដំណើរស្រដៀងនឹងហង្ស។
-
ហង្សគាមិនី
ស្ត្រីដែលមានលំនាំដំណើរស្រដៀងនឹងហង្ស។
-
ហង្សនាទ
សម្រែកហង្ស។
-
ហង្សបាទ គុណនាម
ដែលក្រហមដូចជាសម្បុរជើងហង្ស ( មញ្ជេដ្ឋ )
-
ហង្សពាហនៈ
( ម . ព . ហង្សពាហៈ )។
-
ហង្សពាហៈ
ដែលមានហង្សជាជំនិះ ( ព្រះព្រហ្ម )។
-
ហង្សមាលា
ហ្វូងហង្ស ( ប្រើជាហង្សនិករក៏បាន )។
-
ហង្សរថ
( ម . ព . ហង្សពាហៈ )។
-
ហង្សរាជ
ស្ដេចហង្សឬហង្សជាស្ដេចនៃបក្សីរាជហង្ស។
-
ហង្សសេត
សដូចសម្បុរស្លាបហង្ស។
-
ហង្សស្វេត
( ម . ព . ហង្សសេត )។
-
ហដ្ដចោរក នាម
ចោរអ្នកលួចឆក់យកអីវ៉ាន់គេក្នុងផ្សារឬក្នុងទីតាំងរបស់សម្ងាចឱ្យមហាជនមើល
-
ហដ្ដចោរិកា នាម
( ម . ព . ហដ្ដចោរក )។
-
ហដ្ដវិលាសិនី នាម
ស្រីអ្នកលេងឫកក្នុងផ្សារ ( ស្រីផ្សារ; ស្រីពេស្យា )។
-
ហដ្ឋចិត្ត នាម
ចិត្តរីករាយ
-
ហឋយោគ នាម
ការហាត់ប្រព្រឹត្តយ៉ាងតឹងតាមលទ្ធិនិគ្រន្ថ ( មានហាត់ឈរតែជើងម្ខាងជ្រោងដៃទាំងពីរត្រង់ភ្លឹងទៅលើជាដើម )
-
ហឋវិទ្យា នាម
វិទ្យាដែលចេះមកពីហឋយោគ
-
ហតក្កិលេស នាម
ដែលកម្ចាត់កិលេសបានស្រេចហើយ; អ្នកដែលកម្ចាត់កិលេសស្អាតជ្រះស្រឡះពីសន្តានហើយ ( ព្រះអរហន្ត )។
-
ហត់ កិរិយាសព្ទគុណនាម
ដកដង្ហើមខ្លីៗញាប់ៗប្រផុតប្រផើយដោយខ្សោយកម្លាំងព្រោះរត់ជាដើម
-
ហត់នឿយ
នឿយខ្លាំងដល់ហត់ម្ដងៗ។
-
ហត្ថ នាម
ដៃ; ប្រមោយដំរី; ផ្នួងសក់។
-
ហត្ថកម្ម
ការដែលត្រូវធ្វើដោយដៃ, ការរបស់ជាង, ជំនាង។
-
ហត្ថកម្មមូល
ថ្លៃបំណាច់ដៃ, រង្វាន់ស្នាដៃ។
-
ហត្ថកិច្ច
( ម . ព . ហត្ថកម្ម )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។