វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 71 / 204
-
សាខា នាម
មែក
-
សាខាកាល នាម
កាលរាយរងបែកចេញពីកាលធំ៣គឺបច្ចុប្បន្នកាល, អតីតកាល, អនាគតកាល ( ពាក្យសម្រាប់ប្រើក្នុងវេយ្យាករណ៍បាលីត្រង់អាខ្យាត )។
-
សាខានគរ នាម
ក្រុងរងឬក្រុងរាយរង, ក្រុងតូចដែលជាចំណុះក្រុងធំ។
-
សាខាបសាខា នាម
មែកតូចនិងមែកធំ។
-
សាខាប្រទេស នាម
ប្រទេសឬដែនដែលជារណបគេ, ដែលជាចំណុះគេ។
-
សាខាពាណិជ្ជ នាម
ពាណិជ្ជរងឬរាយរងដែលបែកមែកចេញពីពាណិជ្ជធំ។
-
សាខាពាណិជ្យ នាម
( ម . ព . សាខាពាណិជ្ជ )។
-
សាខាម្រឹគ នាម
ស្វា; ពួកសត្វដែលលោតតោងមែកឈើបាន
-
សាខារដ្ឋ នាម
( ម . ព . សាខាប្រទេស )។
-
សាខាសមាគម នាម
សមាគមរង។
-
សាគរ នាម
សមុទ្រ។មានសេចក្ដីតំណាលក្នុងរឿងរាមាយណៈថាសមុទ្របានជាហៅសាគរព្រោះកើតអំពីពួកព្រះរាជបុត្ររបស់ព្រះបាទសគរៈកែនពលឱ្យជីក។
-
សាគរវិទ្យា នាម
វិទ្យានិយាយពីសមុទ្រ។
-
សាគរា នាម
( ព . កា .) សមុទ្រ។
-
សាគរេ នាម
ក្នុងសមុទ្រ។
-
សាគរេស នាម
( ម . ព . សាគរា )។
-
សាគរោ នាម
( ម . ព . សាគរា )។
-
សាគូ នាម
ដំណាំមួយប្រភេទដើមនិងស្លឹកស្រដៀងនឹងក្រកោតែដើមទាបៗមានមើមសម្បុរសប្រើស្ងោរបរិភោគជាអាហារឬហាន់ឱ្យស្ដើងៗលាយបាយក៏បានកិនឆៅច្រោះជាម្សៅក៏បាន, បើស្រុកកើតទុរ្ភិក្សប្រើជាអាហារជាជំនួសបាយបាន, ជាដំណាំងាយដាំមានប្រយោជន៍សំខាន់មួយយ៉ាងសម្រាប់ប្រទេសខ្មែរ
-
សាគូរនាម នាម
ឈ្មោះឈើតូចមួយប្រភេទស្លឹកក្រាស់ស្រួចៗផ្លែតូចៗទ្រើសជាងផ្លែតង្កៀបក្ដាម, ស្លឹកនិងផ្លែមានរសជូរល្មមបរិភោគបាន, ច្រើនដុះក្នុងព្រៃរនាមឬដុះតាមមាត់ស្ទឹង, មាត់ព្រែក, មាត់អូរ។
-
សាង កិរិយាសព្ទនាម
ក, ធ្វើ, សង់ឱ្យកើតឡើង ( ចំពោះការកុសល )
-
សាងញ៉ាង គុណនាម
ដែលបែកក្រញាងកន្ទ្រាញចេញក្រៅ
-
សាងព្រត កិរិយាសព្ទ
សាងផ្នួស។
-
សាងសង់ កិរិយាសព្ទ
សង់សម្អិតសម្អាងឱ្យបានកើតឡើងជាការកុសល។
-
សាងសូម កិរិយាសព្ទ
សាងហើយប្រាថ្នាថាសូមឱ្យបានសម្រេចតាមបំណង។
-
សាច កិរិយាសព្ទ
កោយទឹកដោយបាតដៃបាចឱ្យបែកចេញឡើងព្រោង
-
សាច់ នាម
អាការៈមួយប្រភេទជាបឋវីធាតុនារាងកាយមនុស្សនឹងសត្វត្រង់សព៌ាង្គបន្ទាប់ពីស្បែកទៅស្រោបឆ្អឹងទីទៃពីសរសៃ
-
សាច់ក្រក នាម
សាច់ដែលចិញ្ច្រាំញាត់ក្នុងពោះវៀនហើយហាលថ្ងៃ ( ច្រើនតែសាច់ជ្រូកនិងពោះវៀនជ្រូក )។
-
សាច់ជូរ នាម
ធាតុផ្សំមានបែបភាពជាអំបិលជូរសាច់រឹងជាដុំសម្រាប់ប្រើកូរលាយទឹកជ្រលក់ឱ្យដិតស្រស់ព័ណ៌ជាដើម; មាន២ប្រភេទគឺសាច់ជូរសមានសាច់ព័ណ៌ស; សាច់ជូរខៀវមានព័ណ៌ខៀវស្ទើរបៃតងចាស់ ( ច្រើនប្រើជាថ្នាំ )។
-
សាច់ឈាម កិរិយាសព្ទ
សាច់និងឈាម; សាច់ញាតិ។
-
សាច់ញាតិ កិរិយាសព្ទ
អ្នកដែលជាប់ជាញាតិនឹងគ្នា, ក្រសែញាតិ។
-
សាច់ដុំ នាម
សំណុំនៃសរសៃជាលិកាឆ្មារៗក្នុងរាងកាយមនុស្សឬសត្វដែលអាចបន្តឹងឬបន្ធូរដើម្បីឱ្យផ្នែកណាមួយនៃដងខ្លួនធ្វើចលនា
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។