សាង
អត្ថន័យ (3)
-
1
កិរិយាសព្ទ
ក, ធ្វើ, សង់ឱ្យកើតឡើង ( ចំពោះការកុសល )
ឧទាហរណ៍ សាងព្រះពុទ្ធរូប, សាងគម្ពីរព្រះត្រៃបិដក, សាងចេតិយ, សាងសាលា។
-
2
នាម
នេសាទុបករណ៍មួយប្រភេទមានផ្លែ៥ឬ៦បែកជាចង្វែកក្រញាងធ្វើដោយឫស្សីឬដែកមានដងវែងសម្រាប់ចាក់ត្រីតូចៗឱ្យត្បៀតជាប់ក្នុងចង្វែកផ្លែ។
-
3
កិរិយាសព្ទ
រើអីវ៉ាន់ចេញពីយានមួយទៅដាក់ក្នុងយានមួយទៀតដោយមូលហេតុផ្សេងៗ
ឧទាហរណ៍ សាងអីវ៉ាន់ចេញពីឡានខូច។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)