វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 7 / 204
-
សង្កឹម នាម
( ម . ព . សង្កិម )។
-
សង្កុបកម្ម នាម
ការបះបោរ ( នៅលើនាវាចម្បាំង ), ការមិនស្ដាប់បង្គាប់, ការកក្បត់។
-
សង្កួត កិរិយាសព្ទ
កួតរឿយៗ; ត្រដុសរឿយៗ, ធ្វើឱ្យកកិតរឿយៗ
-
សង្កើច នាម
សុខុមសត្វមួយប្រភេទជាពួកសំសេទជសត្តកើតនៅទីដេកទីអង្គុយមានក្លិនធុំឆួលខ្មោះ, ខាំជញ្ជក់ឈាមមនុស្សជាអាហារ
-
សង្កើសង្កាញ់ កិរិយាសព្ទ
ស្រៀវស្រាញក្ដៅមុខក្ដៅមាត់រកកល់គ្រុន
-
សង្កៀត កិរិយាសព្ទ
ប៉ះត្រដុសត្បៀតគ្នាលាន់ឮសូរង៉េតង៉តៗឬក្រតៗជាដើម
-
សង្កៀរ កិរិយាសព្ទគុណនាម
រអាឬរអាមខ្លាំង
-
សង្កៀរចិត្ត កិរិយាសព្ទគុណនាម
រអាចិត្ត, ជ្រេញចិត្ត, ទ្រាន់ចិត្តខ្លាំង។
-
សង្កៀរត្រចៀក កិរិយាសព្ទគុណនាម
រអាមឬខ្ទ័រត្រចៀកគឺឮសូរសព្ទខ្លាំងជិតត្រចៀកឬឮសម្ដីពុំគួរគាប់នាំឱ្យខ្ទ័រឬរអាមស្រោតប្រសាទ។
-
សង្កេត កិរិយាសព្ទនាម
ការកំណត់, ការមត់គ្នា, ណាត់គ្នា, ប្ដេជ្ញាគ្នា; ការយល់ព្រមជាមួយ; សញ្ញា; ការពិនិត្យឱ្យឃើញច្បាស់
-
សង្កេតកម្ម នាម
ការឱ្យសញ្ញា។
-
សង្កេតការណ៍ នាម
ហេតុដែលគួរសង្កេត, ហេតុនៃការពិនិត្យមើល។
-
សង្កេតភាព នាម
ដំណើរសង្កេត។
-
សង្កេតលក្ខណៈ នាម
លក្ខណៈនៃការពិនិត្យមើល។
-
សង្កេតវិធី នាម
បែបនៃការពិនិត្យមើល។
-
សង្កេតសង្កិន កិរិយាសព្ទ
សង្កេតឈ្លេចឈ្លីឱ្យឃើញពិត។
-
សង្កែ នាម
ឈ្មោះឈើអសារជាតិមួយប្រភេទសាច់សរឹង, អ្នកស្រុកកណ្ដាលស្ទឹងពេញចិត្តដាំតាមភ្លឺស្រែ, ជ្រុះស្លឹកមកនាំឱ្យដីស្រែចម្រើនជីជាតិល្អ, ជាឈើងាយកើតទោះកាប់ក្របែលដើមទុកឱ្យនៅតែគល់ក៏អាចចាប់ដុះជាលំពង់លូតលាស់ចម្រើនឡើងទៀតបាន, គេប្រើការបន្ទំល័ក្ដក៏បានធ្វើជាឧសដុតក៏បានស្លឹកប្រើការមូរបារីក៏បាន, ជាឈើមានប្រយោជន៍គួរប្រជាពលរដ្ឋគ្រប់ស្រុកពេញចិត្តដាំតាមភ្លឺស្រែរាល់គ្នាឬដាំធ្វើជារបងភូមិរបងចម្ការផងក៏ស្រួលណាស់, បើឧស្សាហ៍កាប់កាត់សម្រួលរឿយៗមិនចម្រើនម្លប់ដល់ទៅបោកស្រូវឬបោកដំណាំឱ្យអន់ឡើយ។
-
សង្កែភ្លើង នាម
ឈ្មោះឈើមួយប្រភេទសណ្ឋានស្លឹកស្រដៀងនឹងស្លឹកឪជ្រឹង, គេច្រើនប្រើសំបកធ្វើជាថ្នាំរម្ងាប់រោគបានច្រើនយ៉ាងតាមគួរដល់ការផ្សំប្រើតាមតម្រាគ្រូថ្នាំបុរាណ។
-
សង្កោចន នាម
ដំណើរជ្រួញ, ជ្រីវ; ការចងចិញ្ចើម; ដំណើរជូរមុខ, ដំណើរធ្វើមុខក្រញូវ។
-
សង្កោចនភាព នាម
ភាពជូរមុខ, ភាពក្រញូវមុខ
-
សង្កោចនាការ នាម
អាការជូរមុខ, អាការក្រញូវមុខ
-
សង្កោចន៍ នាម
( ម . ព . សង្កោចន )។
-
សង្កោប នាម
ការកម្រើក; ការកក្រើកចិត្ត, សេចក្ដីក្រោធ។
-
សង្កោបការណ៍ នាម
ហេតុនៃកំហឹង, ហេតុដែលបណ្ដាលឱ្យខឹង។
-
សង្កោបមូល នាម
មូល, ដើមហេតុ, ប្រភពនៃកំហឹង; ដើមទងដែលនាំបណ្ដាលឱ្យក្រោធ។
-
សង្ក្រាន្ត នាម
ដំណើរឃ្លាតចាកទី; ការឈានចូលដល់; ដំណើរដែលព្រះអាទិត្យចរចូលដល់ទីចួបមួយជុំរាសិចក្រគឺដំណើរដែលដើមនិងចុងនៃរាសិចក្រចួបគ្នាពេញគ្រប់ជាមួយឆ្នាំ ( ដំណើរដាច់ឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី ), ពិធីចូលឆ្នាំថ្មី ( សង្ក្រាន្តមានបីថ្ងៃគឺថ្ងៃទី១ជាថ្ងៃចូលឆ្នាំ, ថ្ងៃទី២ជាពារកណ្ដាលឬហៅថាវ័នបត ( ថ្ងៃខ្វាក់ ), ថ្ងៃទី៣ជាពារឡើងស័កគឺផ្លាស់ស័កថ្មីនៅថ្ងៃនេះឯង
-
សង្ក្រាន្តិ នាម
( ម . ព . សង្ក្រាន្ត )។
-
សង្ខកុដ្ឋិ នាម
ឃ្លង់ល្ពៅ។ ( រ . ស .) ឬ ( ព . ខ្ព .)។
-
សង្ខតធម៌ នាម
ធម៌ដែលបច្ច័យប្រជុំតាក់តែង, សង្ខារឬសង្ខារធម៌
-
សង្ខារ នាម
ការតាក់តែង, គ្រឿងប្រកបឬតាក់តែង; គ្រឿងប្រុង; ភ្ជុំ, ប្រមូលផ្សំ; សព៌ាង្គកាយ; ជីវិត; គំនិត; អ្វីៗទាំងពួងក្នុងលោក; ...។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។