សង្កែ
អត្ថន័យ (2)
-
1
នាម
ឈ្មោះឈើអសារជាតិមួយប្រភេទសាច់សរឹង, អ្នកស្រុកកណ្ដាលស្ទឹងពេញចិត្តដាំតាមភ្លឺស្រែ, ជ្រុះស្លឹកមកនាំឱ្យដីស្រែចម្រើនជីជាតិល្អ, ជាឈើងាយកើតទោះកាប់ក្របែលដើមទុកឱ្យនៅតែគល់ក៏អាចចាប់ដុះជាលំពង់លូតលាស់ចម្រើនឡើងទៀតបាន, គេប្រើការបន្ទំល័ក្ដក៏បានធ្វើជាឧសដុតក៏បានស្លឹកប្រើការមូរបារីក៏បាន, ជាឈើមានប្រយោជន៍គួរប្រជាពលរដ្ឋគ្រប់ស្រុកពេញចិត្តដាំតាមភ្លឺស្រែរាល់គ្នាឬដាំធ្វើជារបងភូមិរបងចម្ការផងក៏ស្រួលណាស់, បើឧស្សាហ៍កាប់កាត់សម្រួលរឿយៗមិនចម្រើនម្លប់ដល់ទៅបោកស្រូវឬបោកដំណាំឱ្យអន់ឡើយ។
-
2
នាម
ឈ្មោះស្រុកមួយក្នុងខេត្តបាត់ដំបង។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)