វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 53 / 204
-
សម្ភាសិត នាម
ដែលនិយាយគ្នាហើយ; សម្ដីដែលនិយាយគ្នាហើយ។
-
សម្ភាសិនី នាម
( ម . ព . សម្ភាសិត )។
-
សម្ភិត កិរិយាសព្ទគុណនាម
ភ័យខ្លាំង, ភ័យចំប្រប់; ដែលខ្លាចខ្លាំង
-
សម្ភិតចិត្ត នាម
ចិត្តភ័យចំប្រប់។
-
សម្ភិតភាព នាម
សេចក្ដីខ្លាចខ្លាំង។
-
សម្ភិន្ន កិរិយាសព្ទគុណនាម
បែកឬធ្លាយហើយ; ដែលបែកឬធ្លាយហើយ; ដែលបែកបាក់គ្នា
-
សម្ភិន្នញាតិ នាម
ញាតិដែលបែកគ្នា, ដែលកើតឈ្លោះប្រកែកបែកបាក់គ្នា។
-
សម្ភិន្នវង្ស នាម
វង្ស, ត្រកូលដែលបែកគ្នា។
-
សម្ភី កិរិយាសព្ទ
ឱហាត, សង្វាត, ខំប្រឹងដោយសង្កេត, ពិនិត្យ, យកចិត្តទុកដាក់ខ្លាចក្រែងមិនសម្រេច
-
សម្ភីត កិរិយាសព្ទគុណនាម
( ម . ព . សម្ភិត )។
-
សម្ភូតិ នាម
ដើមកំណើត; ច្បាប់ដើម; គំរូឬបែបដើម; ពលស័ក្ដិ។
-
សម្ភេទ នាម
ការប្រចួបឬប្រសព្វចូលគ្នា, ការរួមចូលគ្នា
-
សម្ភោគ នាម
ការបរិភោគជាមួយ; ការប្រើប្រាស់អ្វីៗផងគ្នាឬរួមគ្នា; ការរួមមេត្រីជាមួយ, ការរួមសុខទុក្ខជាមួយគ្នា; ការគប់រក, ការសេពគប់រាប់រកគ្នា; សេចក្ដីសុខក្នុងកាម។
-
សម្ភោជ នាម
ការបរិភោគអាហារជាមួយគ្នា; ការលៀងភ្ញៀវ។
-
សម្ភោទ្យ នាម
( ម . ព . សម្ភោជ )។
-
សម្ភោរ នាម
ឈ្មោះគ្រឿងភ្លេងពិណពាទ្យមួយប្រភេទរាងមូលជ្រលមខាងដើមធំជាងខាងចុងដាសស្បែកទាំងពីរខាងមានចម្រៀកស្បែករឹតព័ទ្ធស្រោបតួ, ដាក់ផ្ដេកភ្ជាប់លើជើងទ្រពីក្រោម, កាលណារៀបនឹងទះលេងភ្លេងត្រូវកិនបាយលាយផេះបិទចំកណ្ដាលស្បែកដាសដើម្បីឱ្យលាន់សូរធំតូចក្រអួន, ប្រើទះនឹងបាតដៃទាំងពីរខាង
-
សម្មជ្ជន នាម
ការបោស, ការបោសច្រាស, ការបោសសម្អាត ( ហៅសម្មជ្ជនកម្មក៏បាន
-
សម្មជ្ជនកិច្ច នាម
ការរវល់បោសសម្អាត។
-
សម្មជ្ជនវត្ត នាម
វត្តឬច្បាប់ប្រាប់បែបបោសសម្អាត។
-
សម្មជ្ជនវេរ នាម
វេនបោសសម្អាត។
-
សម្មជ្ជនានិសង្ស នាម
អានិសង្ស ( ប្រយោជន៍ ) ដែលកើតពីការបោសសម្អាត។
-
សម្មជ្ជនី នាម
អំបោស
-
សម្មត កិរិយាសព្ទ
( ម . ព . សន្មត )។
-
សម្មតិ នាម
( ម . ព . សន្មតិ )។
-
សម្មតិទេព នាម
ទេពតាដោយសន្មតិគឺមនុស្សដែលគេសន្មតទុកដូចជាទេវតារបស់មនុស្ស ( ក្សត្រិយ៍ទ្រង់រាជ្យ )
-
សម្មតិទេពី នាម
ព្រះអគ្គមហេសីនៃក្សត្រិយ៍ទ្រង់រាជ្យ។
-
សម្មតិទេវី នាម
( ម . ព . សម្មតិទេពី )។
-
សម្មតិនាម នាម
ឈ្មោះហៅក្រៅ, ឈ្មោះមិនផ្លូវការ, នាមបញ្ញតិដែលឧបជ្ឈាដាក់ឱ្យភិក្ខុ
-
សម្មតិលិង្គ នាម
លិង្គដោយសន្មតិសម្រាប់ប្រើក្នុងតន្តិភាសាទាំងពួងមានភាសាសំស្ក្រឹតនិងភាសាបាលីជាដើម; សំស្ក្រឹតនិងបាលីកំណត់យកការន្តគឺស្រៈជាទីបំផុតនៃនាមសព្ទជាគោលឱ្យដឹងថាជាបុំលិង្គ, ជាឥត្ថីលិង្គ, ឬជានបុំ . ដូចជាទារ ( ទារោ ) " ប្រពន្ធ ", មាតុគ្រាមឬមាតុគ្គាម ( មាតុគ្គាមោ ) " ស្ត្រី " នេះតាមរូបសេចក្ដីគួរតែជាឥត្ថីលិង្គ, ប៉ុន្តែរូបសព្ទជាអការន្តបុំលិង្គក៏ត្រឡប់ជាបុំលិង្គទៅវិញ; បញ្ញា, សាលាដែលពុំមែនជាប្រុសជាស្រីសោះទេ, តាមរូបសព្ទជាអាការន្តឥត្ថីលិង្គក៏ត្រឡប់ជាឥត្ថីលិង្គទៅវិញ; លិង្គយ៉ាងនេះហៅថាសម្មតិលិង្គគឺលិង្គមានឈ្មោះដោយសន្មតិ ( ព . វ .)។ភាសាខ្មែរយើងគ្មានសម្មតិលិង្គនេះទេ។
-
សម្មតិវោហារ នាម
ពាក្យដែលសន្មតប្រើ, ពាក្យផ្សំប្រើ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។