សម្មតិលិង្គ
អត្ថន័យ
-
1
នាម
លិង្គដោយសន្មតិសម្រាប់ប្រើក្នុងតន្តិភាសាទាំងពួងមានភាសាសំស្ក្រឹតនិងភាសាបាលីជាដើម; សំស្ក្រឹតនិងបាលីកំណត់យកការន្តគឺស្រៈជាទីបំផុតនៃនាមសព្ទជាគោលឱ្យដឹងថាជាបុំលិង្គ, ជាឥត្ថីលិង្គ, ឬជានបុំ . ដូចជាទារ ( ទារោ ) " ប្រពន្ធ ", មាតុគ្រាមឬមាតុគ្គាម ( មាតុគ្គាមោ ) " ស្ត្រី " នេះតាមរូបសេចក្ដីគួរតែជាឥត្ថីលិង្គ, ប៉ុន្តែរូបសព្ទជាអការន្តបុំលិង្គក៏ត្រឡប់ជាបុំលិង្គទៅវិញ; បញ្ញា, សាលាដែលពុំមែនជាប្រុសជាស្រីសោះទេ, តាមរូបសព្ទជាអាការន្តឥត្ថីលិង្គក៏ត្រឡប់ជាឥត្ថីលិង្គទៅវិញ; លិង្គយ៉ាងនេះហៅថាសម្មតិលិង្គគឺលិង្គមានឈ្មោះដោយសន្មតិ ( ព . វ .)។ភាសាខ្មែរយើងគ្មានសម្មតិលិង្គនេះទេ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)