វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 41 / 204
-
សមសញ្ញា នាម
ការសម្គាល់ថាស្មើ, ស្មើគ្នា។
-
សមសារ នាម
( ម . ព . លំនាំសមសារ )។
-
សមសួន គុណនាម
មានភាគដ៏សម, សមតាមភាគ; សមតាមបែប, តាមភាព; ដែលត្រូវតាមខ្នាត
-
សមសែម កិរិយាសព្ទ
ជួសជុល
-
សមស័ក្ដិ នាម
អំណាចដ៏សមរម្យឬអំណាចស្មើគ្នា
-
សមស្តនិយម នាម
លទ្ធិឬរបបផ្ដាច់ការ។
-
សមស្រប គុណនាម
សមរម្យ, សមតាមស្របតាមសមនឹង
-
សមហេតុផល គុណកិរិយាគុណនាម
ដែលសមទំនង, ដែលត្រឹមត្រូវតាមវិចារណញ្ញាណ។
-
សមាការី នាម
បុគ្គលដែលកំពុងមានទំនាក់ទំនងអាជីវកម្មជាមួយនឹងបុគ្គលមួយផ្សេងទៀត។
-
សមាគតរដ្ឋ នាម
រដ្ឋដែលចូលរួមផ្ដុំជាមួយគ្នាគឺរដ្ឋផ្សេងៗគ្នាដូចយ៉ាងឥណ្ឌូចិនដែលប្រមូលផ្ដុំប្រទេសវៀតណាមទាំង៣ផ្នែក, កម្ពុជានិងលាវដាក់ឱ្យនៅក្រោមអំណាចនៃអគ្គទេសាភិបាលបារាំងសែសនៅពេលមុខបានឯករាជ្យជាដើម។
-
សមាគម នាម
ការមកចួបជុំ, ការប្រជុំ; ការរួមគំនិតគ្នា, ដំណើររូបរួមកិច្ចការជាមួយគ្នា។
-
សមាគមញាតិ នាម
ការប្រជុំញាតិឬការចួបជុំពួកញាតិ ( ហៅញាតិសមាគមក៏បាន )។
-
សមាចារ នាម
មារយាទល្អ, មារយាទត្រឹមត្រូវ, រៀបរយ; មាន៣យ៉ាងគឺមារយាទរៀបរយខាងកាយ, វាចា, ចិត្តហៅកាយសមាចារ, វចីសមាចារ, មនោសមាចារ។
-
សមាជ នាម
មហាសន្និបាតឬការប្រជុំនៃមហាជនអ្នកពិភាក្សាអំពីបញ្ហាផ្សេងៗដែលមានផលប្រយោជន៍ទួទៅ
-
សមាជជាតិ នាម
សមាជរបស់ជាតិ។
-
សមាជិក នាម
អ្នកដែលមានអំណាចត្រូវចូលកាន់ទីប្រជុំបាន; អ្នកចូលរួបរួមក្នុងអង្គការនយោបាយ, ក្នុងសមាគម, ក្នុងគ្រួសារ
-
សមាជិកភាព នាម
ភាពជាសមាជិកនៃក្រុមសមាគមឬអង្គការជាដើម
-
សមាជិកា នាម
( ម . ព . សមាជិក )។
-
សមាទាន នាម
ការកាន់ដោយប្រពៃ, ការទទួលកាន់តាម, ការបញ្ចេញវាចាប្ដេជ្ញាទទួលកាន់តាម។
-
សមាធាន នាម
ការទាញអារម្មណ៍ឱ្យតាំងនៅនឹង, ការចុះចិត្តស៊ប់មាំ, សមាធិ; ការកាន់សម្ដីទៀងទាត់តាមប្ដេជ្ញា
-
សមាធិ នាម
ដំណើរតាំងស៊ប់មាំនៃចិត្ត, ការចុះចិត្តស៊ប់ឬស្លុងចិត្តក្នុងគន្លងអារម្មណ៍ដែលរំពឹង, ការនឹករំពឹងស្លុងចិត្ត; ដំណើរស្លុងចិត្តស៊ប់ក្នុងអង្គឈាន
-
សមាធិចិត្ត នាម
ចិត្តដែលចុះស្លុងស៊ប់ក្នុងសមាធិ, ចិត្តជាសមាធិ។
-
សមាធិន្ទ្រិយ នាម
ឥន្ទ្រិយគឺសមាធិ។
-
សមាធិយោគ នាម
ការព្យាយាមចម្រើនសមាធិ
-
សមាន គុណនាម
ស្មើ, ស្មើគ្នា, ប៉ុនគ្នា, ដូច, ដូចគ្នា, ជាមួយគ្នា; ដែលត្រូវគ្នា។
-
សមានកម្ម នាម
ដំណើរបំប្លែងសារធាតុពីមជ្ឈដ្ឋានខាងក្រៅឱ្យទៅជាសារធាតុផ្ទាល់របស់សព៌ាង្គកាយ។
-
សមានគតិ នាម
ដំណើរប្រព្រឹត្តស្មើគ្នា; អ្នកដែលមានគតិស្មើគ្នា, ដែលមានសេចក្ដីយល់ត្រូវគ្នា។
-
សមានគុណ នាម
គុណស្មើគ្នា; អ្នកដែលមានគុណសម្បត្តិស្មើគ្នា។
-
សមានគោត្ត នាម
គោត្រស្មើគ្នា; អ្នកដែលមានគោត្រស្មើគ្នា, ដែលមានសែត្រូវគ្នា ( ប្រើជាសមគោត្តឬគោត្រក៏បាន )។
-
សមានគោត្រ នាម
( ម . ព . សមានគោត្ត )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។