សមសញ្ញា
អត្ថន័យ (2)
-
1
នាម
ការសម្គាល់ថាស្មើ, ស្មើគ្នា។
-
2
នាម
សព្ទសន្មតជាឈ្មោះនៃវណ្ណយុត្តមួយយ៉ាងដោយយកយុគលពិន្ទុ (:) នេះមកប្រើជំនួសពាក្យគឺ, គឺថា, ក៏គឺ, ឬក៏គឺសម្រាប់ប្រើខាងវិវរណៈក្នុងវេយ្យាករណ៍ខៃជម្រាលពាក្យឬសេចក្ដីពីមួយឱ្យជ្រាលទៅរកមួយឱ្យដឹងថាមានអត្ថន័យស្មើគ្នា, ដូចជាល្ងង់គឺមិនចេះ, មិនចេះគឺមិនដឹងគឺថាមិនដឹងមិនយល់សោះឡើយក៏គឺងងឹតសូន្យឈឹងមោឃៈសុទ្ធសាធតែម្ដង។ក្នុងវេយ្យាករណ៍អាចយកសមសញ្ញាប្រើជាល្ងង់ : មិនចេះ : មិនដឹង : មិនដឹងមិនយល់សោះឡើយ : ងងឹតសូន្យឈឹងមោឃៈសុទ្ធសាធតែម្ដង ( ដំឡូងមូល )។ ( ប្រើចំពោះតែក្នុងវេយ្យាករណ៍ឬក្នុងវិធីវិទ្យាសាស្ត្រខ្លះប៉ុណ្ណោះ )។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)