វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 36 / 204
-
សភាពការណ៍ នាម
ស្ថានភាព, ស្ថានការណ៍
-
សភាពាណិជ្ជកម្ម នាម
គ្រឹះស្ថានសាធារណៈនៅក្រោមអាណាព្យាបាលក្រសួងពាណិជ្ជកម្មដែលធ្វើសកម្មភាពដើម្បីផលប្រយោជន៍ខាងវិស័យពាណិជ្ជកម្មឧស្សហកម្មកសិកម្មសិប្បកម្មនិងសេវាកម្មក្នុងមណ្ឌលរបស់ខ្លួន។
-
សភាលិបិការ នាម
ស្មៀនរបស់ក្រុមប្រជុំប្រឹក្សាកិច្ចការ។
-
សភាលិបិការិកា នាម
( ម . ព . សភាលិបិការ )។
-
សភាលេខាធិការ នាម
លេខាធិការ, លេខានុការរបស់ក្រុមប្រជុំពិភាក្សាកិច្ចការ។
-
សភាលេខាធិការិកា នាម
( ម . ព . សភាលេខាធិការ )។
-
សភាលេខានុការ នាម
( ម . ព . សភាលេខាធិការ )។
-
សភាលេខានុការិកា នាម
( ម . ព . សភាលេខាធិការ )។
-
សភាវគតិ នាម
គំរូឥរិយាបថរបស់មនុស្សនិងសត្វដែលមានតាំងពីកំណើតហើយមិនអាចផ្លាស់ប្ដូរបានតាមកាលៈទេសៈនិងមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់គំនិតនិងវិចារណញ្ញាណឡើយ។
-
សភាវធម៌ នាម
ធម្មជាតិដើម, គោលរបស់ធម្មតា។
-
សភាវសណ្ឋិត នាម
ដែលឋិតនៅស៊ប់តាមកំណើតដើម; អ្នកដែលឋិតនៅស៊ប់ក្នុងធម្មតា។
-
សភាវិសាមញ្ញ នាម
សភាជាវិសាមញ្ញ, សន្និបាតប្លែកពីធម្មតា, ការប្រជុំប្លែកខុសពីពេលធម្មតាដែលបានកំណត់ទុកពីមុនមក
-
សភាវៈ នាម
( ម . ព . សភាពដែរ )។
-
សភាសមាជិក នាម
ក្រុមជំនុំ ( ក្រៅពីសភានាយកនិងសភានុនាយក )។
-
សភាសមាជិកា នាម
( ម . ព . សភាសមាជិក )។
-
សភាសាមញ្ញ នាម
សន្និបាតតាមធម្មតាគឺការប្រជុំតាមពេលវេលាដែលបានកំណត់ទុកជាស្រេច។
-
សភាស័ទ នាម
អ្នកខ្នះខ្នែងកិច្ចការក្នុងទីប្រជុំឬក្នុងសមាគម។
-
សភ្លឹង គុណនាម
សស្អាត។
-
សម កិរិយាសព្ទគុណនាមនាម
នេសាទុបករណ៍មួយប្រភេទមានផ្លែដែកមូលស្រួចបីទន្ទឹមគ្នាឥតងៀងមានដងឈើខ្លីកោងក្ងក់សម្រាប់ចាក់ត្រី។
-
សមកាល នាម
( ប . ព ) សកម្មភាពដែលធ្វើឡើងត្រូវគ្នាទៅនឹងឧបករណ៍មួយទៀត។
-
សមកាលកម្ម នាម
ការបន្ស៊ីសកម្មភាពឬកាលវេលាឱ្យស្មើគ្នារវាងកុំព្យូទ័រឬឧបករណ៍ពីរ។
-
សមគប់ កិរិយាសព្ទ
គប់រក, ចូលគំនិតគ្នា។
-
សមគួរ គុណនាម
ល្មម, យ៉ាងមធ្យម។
-
សមគោត្ត នាម
គោត្រត្រូវគ្នា, សែត្រូវគ្នា; អ្នកដែលមានគោត្រត្រូវគ្នា។
-
សមគោត្រ នាម
( ម . ព . សមគោត្ត )។
-
សមគំនិត កិរិយាសព្ទ
រួមគំនិតជាមួយ។
-
សមគ្គ គុណនាម
ដែលព្រមព្រៀងគ្នា, មូលគ្នា, រូបរួមគ្នា; ទាំងអស់, ទាំងមូល; ទួទៅ។
-
សមគ្គកម្ម នាម
ការព្រមព្រៀងគ្នា។
-
សមគ្គចិត្ត នាម
ចិត្តព្រមព្រៀង។
-
សមគ្គចេតនា នាម
គំនិតព្រមព្រៀង។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។