សម
អត្ថន័យ (4)
-
1
នាម
នេសាទុបករណ៍មួយប្រភេទមានផ្លែដែកមូលស្រួចបីទន្ទឹមគ្នាឥតងៀងមានដងឈើខ្លីកោងក្ងក់សម្រាប់ចាក់ត្រី។
-
2
កិរិយាសព្ទ
ហ្វឹកហាត់ឱ្យស្ទាត់, ហាត់ជាមួយគ្នាឱ្យជំនាញ, ល្បងគ្នាមើលឱ្យដឹងដំណើរស្ទាត់រាល់ខ្លួន
ឧទាហរណ៍ អ្នកប្រដាល់សមដៃគ្នា, លោកសង្ឃសមធម៌, អ្នករៀនបាលីសមប្រយោគ។
-
3
គុណនាម
ដែលរញមស្លឹកដោយត្រូវកម្ដៅថ្ងៃខ្លាំងឬជាំទឹកជាដើម
ឧទាហរណ៍ ឈើសមស្លឹក។
-
4
គុណនាម
ដែលស្មើគ្នា, ប៉ុនគ្នា, ប្រហែលគ្នា; ស្រដៀងគ្នា
ឧទាហរណ៍ រូបរាងសមគ្នា, ប្ដីប្រពន្ធសមគ្នា។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)