វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 197 / 204
-
ស្លាប់ចិត្ត កិរិយាសព្ទ
អស់ចិត្ត, សុខចិត្ត។
-
ស្លាប់ចោលទៃ កិរិយាសព្ទ
( ម . ព . ចោលទៃ )។
-
ស្លាប់ប្រយោជន៍
ខូចឬបង់ប្រយោជន៍។
-
ស្លាប់ព្រាយ
ស្លាប់ដោយសម្រាលកូនពុំរួចឬស្លាប់ទាំងកូននៅក្នុងផ្ទៃ។
-
ស្លាប់ព្រោះមាត់
ព្រោះតែមាត់រអិលប៉ប្លូចក៏ខូចវិនាសដល់ស្លាប់ខ្លួនដូចពួកត្រីកំភ្លាញលាញព្រោះតែមាត់កក្អិចដូចបាយពុះមនុស្សគេជញ្ជាត់យកមកធ្វើជាអាហារ
-
ស្លាប់ព្រោះអណ្ដាត
ស្លាប់ព្រោះមាត់, ព្រោះសម្ដី។
-
ស្លាប់រស់ គុណនាមគុណកិរិយា
ដែលស្មោះស្ម័គ្រប្ដូរផ្ដាច់នឹងគ្នា, ដែលស្មោះត្រង់; ដែលស្អប់គ្នាយ៉ាងខ្លាំងប្រឆាំងគ្នាគ្មានទីបញ្ចប់
-
ស្លាប់សាច់ គុណនាម
រាបសាច់ឬរំងាប់សាច់ខុសពីប្រក្រតីដើមលែងប្រែប្រួលទៅទៀត
-
ស្លាយ គុណនាមនាម
ដែលមានឆ្នូតជ្រាក ( ចំពោះតែសាច់ឈើ )
-
ស្លាស្ងាប នាម
( ម . ព . ស្ងាប២)។
-
ស្លាស្នាប នាម
( ម . ព . ស្ងាប២)។
-
ស្លាស្លឹង នាម
ស្លាទុំសាច់ស្ងួត។
-
ស្លាអី នាម
ឈ្មោះវល្លិមួយប្រភេទដើមរឹងស្លឹកដុះក្រាស់ជិត; គេច្រើនដាំឱ្យឡើងទ្រើងលើរានហាលផ្ទះយកម្លប់។
-
ស្លាំង គុណនាម
ស្លក់ឡើងសាច់ហាប់ស្លេកឥតឈាមជ័រ
-
ស្លឹក គុណនាមនាម
អវយវៈនៃរុក្ខជាតិ, នៃតិណជាតិ, នៃលតាជាតិជាដើមដែលចម្រើនឡើងពីត្រួយច្រើនតែមានសណ្ឋានសំប៉ែតស្ដើង
-
ស្លឹកកណ្ដប នាម
ស្លឹកត្នោតដែលដេរភ្ជាប់នឹងដងកណ្ដបសម្រាប់ប្រក់ផ្ទះ។
-
ស្លឹកក្រាស់ នាម
តិណជាតិម៉្យាងមានស្លឹកមូលធំក្រាស់រឹមស្លឹកមានរាងជាធ្មេញរណារ។ដើមនិងស្លឹកវាមានរោមឆ្មារៗគេប្រើជាគ្រឿងទេសនិងជាឱសថ
-
ស្លឹកគ្រៃ នាម
តិណជាតិមួយប្រភេទជាដំណាំស្រុកស្លឹកវែងៗក្លិនប្រហើរឈ្ងុយដុះបែកជាគុម្ព, ស្លឹកនិងគល់ប្រើការជាគ្រឿងផ្សំឱ្យម្ហូបមានរសឆ្ងាញ់
-
ស្លឹកត្រចៀក នាម
អវយវៈជាក្បាំងឬជារបាំងត្រចៀក។
-
ស្លឹកទេស នាម
( វ . វិចិ .) គ្រឿងប្រដាប់ដៃមួយប្រភេទជាខ្សែដៃដែលលម្អដោយក្បាច់សន្លឹកជាច្រើនធ្វើពីលោហៈរាងជាផ្លិតបើកស្ទើរពាក់កណ្ដាលរង្វង់ដាំត្បូង៣ឬ៥គ្រាប់ចងភ្ជាប់នឹងខ្សែទម្លាក់ជារំយោលព័ទ្ធជុំវិញកដៃចំនួន២ខ្សែម្ខាងសម្រាប់ឱ្យអ្នករបាំបុរាណខ្មែរពាក់នៅផ្នែកខាងចុងផុតនៃកដៃ។
-
ស្លឹកពោធិ៍ នាម
ប្រដាប់មានសណ្ឋានស្រដៀងនឹងស្លឹកពោធិ៍ធ្វើដោយបន្ទះស្ពាន់ស្ដើងជាដើមសម្រាប់ដាក់បន្តោកភ្ជាប់នឹងចុងគ្រាប់កណ្ដឹងដើម្បីឱ្យត្រូវខ្យល់បក់ប៉ះមកអង្រួនកណ្ដឹងឱ្យលាន់ឮ
-
ស្លឹករឹត គុណនាមនាម
សន្លឹកសាស្ត្រាផលិតពីស្លឹកទ្រាំងយកមកកែច្នៃតាមវិធីផ្សេងៗ។ស្លឹករឹតដែលចាររួចត្រូវបានយកមកចងក្រងជាសាស្ត្រាក្បួនខ្នាតផ្សេងៗទាក់ទងនឹងអត្ថបទធម៌អាថ៌របស់ព្រះពុទ្ធសាសនាច្បាប់ទូន្មានរបាក្សត្រទាក់ទងនឹងប្រវត្តិសាស្ត្រក្បួនទស្សន៍ទាយក្បួនព្យាបាលជំងឺនិងក្បួនវេទមន្តផ្សេងៗ ...។
-
ស្លឹកសីមា នាម
បន្ទះថ្មដុំថ្មឬបន្ទះឈើខ្លឹមដាក់ជាគ្រឿងសម្គាល់ជាជំនួសនិមិត្តសីមាដែលចាក់ទឹកឬដែលកប់ដុំថ្មបាត់ទៅក្នុងដីតាមទម្លាប់ ( បា . រាជិ )។
-
ស្លឹកស្រស់ នាម
ឈ្មោះនំរាងសំប៉ែតធ្វើពីម្សៅសាគូស្រោបស្នូលសណ្ដែកខ្ចប់ដោយស្លឹកចេកស្រស់
-
ស្លឹង គុណកិរិយានាម
ឈ្មោះរូបប្រាក់សម្រាប់ចាយក្នុងកម្ពុជរដ្ឋ, ជាន់បុរាណមានរូបក្ដាម, ជាន់បន្ទាប់មកមានត្រារូបហង្សម្ខាងរូបប្រាសាទម្ខាង, តម្លៃ២០សេន
-
ស្លឹប គុណនាម
ដែលលឹបខ្លាំងតែមិនជិតពេក
-
ស្លឺ គុណកិរិយាគុណនាម
ដែលបញ្ឈរស្លឹងងើបឬងើយទៅលើ
-
ស្លឺត គុណនាម
ដែលតឹងខ្លាំង
-
ស្លឺតស្លក់ គុណនាមគុណកិរិយា
( ម . ព . ស្លើតស្លក់ )។
-
ស្លុក ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យស្លថាស្លស្លុកគឺធ្វើសម្លសម្លុក
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។