ស្លាយ
គុណនាមនាម
អត្ថន័យ (3)
-
1
គុណនាម
ដែលមានឆ្នូតជ្រាក ( ចំពោះតែសាច់ឈើ )
ឧទាហរណ៍ ឈើសាច់ស្លាយ។
-
2
នាម
ទីដែលទើបគាស់រានថ្មីបានស្រេចហើយ ( ចំពោះតែស្រែ )
ឧទាហរណ៍ ស្រែស្លាយ។
-
3
នាម
ផ្នែកតូចមួយនៃរូបភាពនៅលើមជ្ឈដ្ឋានថ្លា ( ដាក់នៅក្នុងស៊ុម ) ដែលអាចឱ្យគេមើលឃើញរូបភាពនៅលើអេក្រង់បាននៅពេលបញ្ចាំងពន្លឺមកលើវា
ឧទាហរណ៍ ពន្យល់សិក្ខាកាមដោយប្រើស្លាយ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)