វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 189 / 204
-
ស្រាវ័ក នាម
( ម . ព . សាវក )។
-
ស្រាស នាម
ស្រាដែលគេបិតពីទឹកមេស្រាត្រាំលាយជាពិសេសជាមួយនឹងអង្ករឬស្ករត្នោតជាដើមសុទ្ធគឺនៅមិនទាន់លាយជាមួយសារធាតុដទៃទៀត
-
ស្រាស់ កិរិយាសព្ទ
បិទ, រាំងដោយសម្រាស់
-
ស្រាំ គុណនាម
ដែលមានស្នាមប្រេះឆា
-
ស្រាំង គុណនាមនាម
ស្លេកស្លាំងមិនសូវមានឈាមជ័រ, ដែលឡើងសម្បុរស្រអាប់ឬជាំដាំព្រោះអត់ងងុយច្រើនឬព្រោះនឿយខ្លាំង
-
ស្រិចៗ គុណកិរិយា
ដែលស្រក់តិចៗមិនស្រាក, ដែលស្រក់សស្រិច
-
ស្រិត កិរិយាសព្ទ
បុកសម្រាំងឱ្យបានជាអង្ករសម្រិត
-
ស្រិបស្រៀប ឧទានសព្ទ
សូរឮស្រិបៗស្រៀបៗ។
-
ស្រិបៗ ឧទានសព្ទ
សូរឮដោយធ្លាក់តំណក់ភ្លៀងតូចៗស្រាលៗលើដំបូលផ្ទះជាដើមឬឮដោយដើរជាន់ស្រាលៗតិចៗលើអ្វីៗដែលស្រួយៗ, សូរឮសស្រិប
-
ស្រិម គុណកិរិយា
ដែលលិចបន្តិចម្ដងៗសន្លឹម
-
ស្រិល គុណនាម
ខ្មៅរលើបឬរលោង, រលង់
-
ស្រី នាម
ពាក្យសម្រាប់ប្រើជាសាធារណៈឃ្លាតមកពីពាក្យសំស្ក្រឹតថាស្ត្រីគឺមនុស្សជាតិដែលមានភេទទីទៃពីប្រុស ( បុរិសៈឬបុរស ), ទីទៃពីខ្ទើយ ( បណ្ឌក ); ត្រូវប្រើឱ្យស្របគូគ្នាថាស្រីប្រុសឬប្រុសស្រី; កុំប្រើថាស្ត្រីប្រុសឬបុរសស្រីឡើយ, ត្រូវប្រើថាបុរសស្ត្រីឬស្ត្រីបុរសទើបស្របគ្នា
-
ស្រីកាឡកិណី
ស្រីចិត្តខ្មៅ, ស្រីចង្រៃ
-
ស្រីខូច នាម
( ព . សា .) ស្រីពេស្សា។
-
ស្រីចូលម្លប់
ស្ត្រីដែលដល់កាលកំណត់គ្រប់ការហើយមាតាបិតាបង្ខាំងឱ្យនៅតែក្នុងផ្ទះមិនឱ្យចេញឱ្យត្រូវថ្ងៃលុះដល់គ្រប់ថ្ងៃកំណត់ទើបឱ្យចេញពីម្លប់; ពិធីចូលម្លប់នេះរាប់ថាជាមង្គលមួយសម្រាប់ស្ត្រីខ្មែរ, ហៅថាមង្គលចូលម្លប់ឬចូលម្លប់បង្គ្រប់ការ, ប៉ុន្តែមិនមែនសុទ្ធតែធ្វើទាំងអស់គ្នាទេ ( ច្រើនតែមិនបាច់ធ្វើ ) ក្នុងសម័យសព្វថ្ងៃនេះនៅមានធ្វើតិចគ្នាណាស់។
-
ស្រីប្រសើរ នាម
ឈ្មោះបទភ្លេងខ្មែរបុរាណមួយមេ
-
ស្រីពូជអាប នាម
ស្រីដែលជាប់ពូជពីស្រីចេះអាបពីមុនៗមក។
-
ស្រីមតី គុណនាម
( ម . ព . ស្រីម័ត )។
-
ស្រីម័ត គុណនាម
មានសិរី, មានស្រីសួស្ដី; មានលំអ; មានទ្រព្យ
-
ស្រីសាធារណ៍
ស្រីពេស្យា ( តាមទម្លាប់, ពុំដែលប្រើថាស្រីសាធារណៈទេ, ធ្លាប់ប្រើតែសាធារណ៍ដូច្នេះឯង )។
-
ស្រីសឹង្គារ នាម
ស្រីដែលមានលំអគួរឱ្យកើតសេចក្ដីស្រឡាញ់; ស្រីស្នំ។
-
ស្រីសួស្ដី នាម
សិរីសួស្ដី។
-
ស្រីសោភ័ណ នាម
ស្រីល្អ។
-
ស្រីសោភ័ន នាម
( ម . ព . ស្រីសោភ័ណ )។
-
ស្រីស្នំក្រមការ
ពួកស្រីស្នំអ្នកធ្វើការបម្រើក្សត្រិយ៍ទ្រង់រាជ្យតាមលំដាប់វេនគឺធ្វើការចូលវេនចេញវេនតាមលំដាប់។
-
ស្រីស្រឹង្គារ
ស្រីដែលមានលំអគួរឱ្យកើតសេចក្ដីស្រឡាញ់; ស្រីស្នំ។
-
ស្រឹង គុណកិរិយានាម
ដែលអស់សម្ងួត, ស្ងួតក្រៃពេក
-
ស្រឹង្គ នាម
ស្នែង; ធ្មុង។
-
ស្រឹង្គមច្ឆា នាម
( ម . ព . ស្រឹង្គមច្ឆៈ )។
-
ស្រឹង្គមច្ឆៈ នាម
ត្រីមានធ្មុង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។