វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 181 / 204
-
ស្រងែ នាម
ធញ្ញជាតិមួយប្រភេទដើមដូចស្រូវដុះឯងក្នុងទឹកផ្លែមានព្រុយជាកន្ទុយត្រង់ខាងចុងគ្រាប់, ប្រើការដូចស្រូវបានដែរប៉ុន្តែបាយរឹងណាស់រសជាតិផ្អោះៗ
-
ស្រងោច កិរិយាសព្ទ
នឹកលន្លោចចិត្ត
-
ស្រងៅ គុណនាម
ដែលឡើងសម្បុរភ្លឺរលោងឆ្លុះស្រមោលបាន, ដែលឡើងសម្បុរង៉ៅ
-
ស្រង់ កិរិយាសព្ទ
លើកយកឱ្យផុតពីទឹក, លើកយកពីក្នុងទឹក
-
ស្រង់ដើម កិរិយាសព្ទ
( ព . សា .) ព្យាយាមប្រមូលយកមកវិញនូវប្រាក់ឬថ្លៃដើមដែលគេចាញ់បង់ខាតឬបាត់បង់ ( ជាពិសេសនៅក្នុងល្បែងជំនួញជាដើម )
-
ស្រង់ព្រះ នាម
ពិធីស្រោចទឹកដោយអប់ផ្កាភ្ញីនិងទឹកអប់ដើម្បីសម្អាតព្រះពុទ្ធបដិមានៅថ្ងៃឡើងស័កនៃពិធីបុណ្យចូលឆ្នាំដើម្បីសេចក្ដីសុខសប្បាយត្រជាក់ត្រជំ។
-
ស្រជែត នាម
ឈ្មោះប្រទាលមួយប្រភេទមានស្លឹករួញៗបន្តិចមានមើមមូលៗច្រើនដុះនៅដីលាយខ្សាច់ក្នុងរដូវភ្លៀងពួកក្មេងគង្វាលគោច្រើនជីកយកមកប្រដំលេង។
-
ស្រដាស់ គុណនាមគុណកិរិយា
រង្វើលឃ្លាតពីគ្នាយ៉ាងល្មម, ស្រឡះ, មិនញឹក, មិនដាសជិតគ្នា
-
ស្រដី កិរិយាសព្ទ
ស្ដី, និយាយ, ថា
-
ស្រដៀង គុណនាម
ប្រហាក់ប្រហែលគ្នា, ដូច, ដូចគ្នា, ហាក់ដូច, ពាក្យនេះច្រើនប្រើជាមួយនឹងពាក្យ « នឹង »
-
ស្រណាង នាម
លំនៅមានសណ្ឋានជាធ្នះតែមានដំបូលធ្វើលើដើមឈើធំសម្រាប់នៅបណ្ដោះអាសន្នឱ្យផុតភ័យអំពីសត្វសាហាវមានខ្លាជាដើម
-
ស្រណាន ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យស្រណុកថាស្រណុកស្រណានគឺស្រណុកក្សេមក្សាន្ត, ស្រណុកសុខសប្បាយឥតមោះហ្មង, សុខសាន្តត្រាណ, សុខសម្រាន្ត
-
ស្រណុក គុណនាមគុណកិរិយា
ដែលជាសុខ; ដែលមិននឿយ; ស្រួល; ងាយ ( សរសេរជាស្រណុកមកយូរហើយ )
-
ស្រណុកខ្លួន គុណនាម
ស្រួលខ្លួន, មិនឈឺចាប់។
-
ស្រណុកចិត្ត គុណនាម
ស្រួលចិត្ត, ឥតព្រួយ។
-
ស្រណុខ គុណនាមគុណកិរិយា
( ម . ព . ស្រណុក )។
-
ស្រណោក នាមប.
សេចក្ដីសោកស្ដាយ ( ម . ប្រ .)។
-
ស្រណោះ កិរិយាសព្ទ
នឹកស្ដាយស្រងោចចិត្ត, ភ្នកនឹកដល់ដំណើរដើមដែលធ្លាប់ឬបានឃើញដំណែលដែលធ្លាប់ក៏កើតលន្លង់លន្លោចចិត្តឬនឹកស្ដាយស្រងោច
-
ស្រតឹក គុណកិរិយា
ស្ដឹក, ជ្រលៀកល្វើយ
-
ស្រតូវ គុណកិរិយាគុណនាម
ស្រខូវ
-
ស្រទន់ គុណនាម
ទន់ស្រួល, ទន់ល្វន់, ទន់ផ្អែមសុភាព
-
ស្រទប នាម
សំបកដែលស្ទបលើគ្នាជាស្រទាប់ៗឬដែលស្ទបឱបពីក្រៅ
-
ស្រទាង គុណកិរិយា
ដែលត្រដាងចង្គ្រាង, ច្រងាង
-
ស្រទាប់ នាម
ត្របក, ផ្នត់, បន្ទះ, ផ្ទាំង, ជាន់ដែលត្រួតលើគ្នាជាសង្កាត់, ដោយឡែក
-
ស្រទាប់ម៉ង់តូ នាម
( ភូមិ .) ស្រទាប់ថ្មដែលនៅចន្លោះសំបកផែនដីនិងស្នូលផែនដីមានកម្រាស់ពី៣៥គីឡូម៉ែត្រទៅ២៩០០គីឡូម៉ែត្រ។
-
ស្រទាប់វប្បធម៌ នាម
( វ . វិចិ .) ស្រទាប់ដីដែលមានសំណល់សកម្មភាពមនុស្សមានដូចជាបុរាណវត្ថុសិល្បៈបុរាណអចលនវត្ថុបុរាណជីវវត្ថុបុរាណភូគព្ភវត្ថុរចនាសម្ព័ន្ធសំណង់ជាដើមដែលអាចឱ្យយើងយល់ដឹងនិងបែងចែកសម័យកាលនីមួយៗដាច់ដោយឡែកៗពីគ្នា។
-
ស្រទៀក គុណកិរិយា
ជ្រលៀក, ស្តឹកមិនកម្រើកខ្លួនប្រាណ
-
ស្រទំ គុណនាម
ដែលមានពន្លឺទន់ព្រោះបាំងដោយពពក, ដោយកញ្ចក់ព័ណ៌ជាដើម
-
ស្រទ្ធា នាម
( ម . ព . សទ្ធា )។
-
ស្រន់ កិរិយាសព្ទប.
ស្រាក, អន់, ថយ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។