ស្រងែ
នាម
អត្ថន័យ (2)
-
1
នាម
ធញ្ញជាតិមួយប្រភេទដើមដូចស្រូវដុះឯងក្នុងទឹកផ្លែមានព្រុយជាកន្ទុយត្រង់ខាងចុងគ្រាប់, ប្រើការដូចស្រូវបានដែរប៉ុន្តែបាយរឹងណាស់រសជាតិផ្អោះៗ
ឧទាហរណ៍ ស្រងែដំណើប, ស្រងែខ្សាយ។
-
2
នាម
ឈ្មោះក្ដាមស្រែមួយប្រភេទមាឌតូចច្រើនជ្រកនៅក្នុងគុម្ពស្រងែ, ក្នុងគុម្ពស្រូវ
ឧទាហរណ៍ ក្ដាមស្រងែ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)